ស​.​ស​.​យ​.​ក ស្រុក​បរ​កែវ ចុះសួរសុខទុក្ខ ផ្តល់​ការដូរ​លើកទឹកចិត្ត​គ្រូពេទ្យ និង​អ្នកជំងឺ​មក​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព ឃុំ​កិៈ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី​

(​រតនគិរី​)៖ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២០ ជា​ថ្ងៃ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ដែល​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” លោក ហេង ប៊ុ​ន្នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​បរ​កែវ នៃ​ខេត្តរតនគិរី បាន​ដឹកនាំ​ក្រុមការងារ សមាជិក សមាជិកា​ចុះសួរសុខទុក្ខ​និង​មាន​សម្ភារៈ​រួម​នឹង​កញ្ចប់​ថវិកា​មួយចំនួន​លើកទឹកចិត្ត​ដល់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​បំពេញភារកិច្ច​ផ្តល់​សេវា​ព្យាបាល​ជូន​ពលរដ្ឋ​នៅ​មន្ទីរ​មណ្ឌល​សុខភាព​ឃុំ​កិៈ​ចុង ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បានមក​ទទួល​សេវា​។​
​លោក ហេង ប៊ុ​ន្នី បាន​សម្តែង​នូវ​ការកោតសរសើរ និង​អរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ដែល​បាន​ខិតខំ​លើកកម្ពស់​វិជ្ជាជីវៈ ក្នុង​ការផ្តល់សេវា​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​រយៈពេល​កន្លងមក​នេះ​។

​ក្នុងឱកាស​ទិវា​អន្តរជាតិ​នារី ០៨​មីនា ឆ្នាំ​២០២០ លោក​បានផ្តល់​ជា​សម្ភារៈ ថវិកា​មួយចំនួន​ដើម្បី​លើកទឹកចិត្ត​ក្រុមគ្រូពេទ្យ​ក៏ដូចជា​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ផងដែរ​៕