ឯកឧត្តម គិត ទ្រី អភិបាលរង​ខេត្តរតនគិរី​បាន​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​

(​រតនគិរី​)៖ នា​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២០ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តរតនគិរី បានរៀបចំ​ការ ប្រឡង​សិស្ស​ពូកែ​ទូទាំង​ខេត្ត​ប្រចាំឆ្នាំ​សិក្សា ២០១៩-២០២០ ថ្នាក់​ទី​១២​។ ដោយ​ការ ប្រឡង​នេះ​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ​ក្រុង​បាន​លុង ដោយមាន​ការចូលរួម​ពី​បេក្ខភាព​ជា​សិស្ស​ពូកែ​ប្រមាណ ៣០៨​នាក់​ចែកចេញ ជា​១៥​បន្ទប់​។​

​ឯកឧត្តម គិត ទ្រី អភិបាលរង​ខេត្ត ដែល​បាន​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​នាពេលនេះ បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​បេក្ខជន​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណេះដឹង​ទាំង​ប៉ុន្មាន​ដែល​បាន​សិក្សា​កន្លងមក​បញ្ចេញ​នាពេលនេះ ដើម្បី​ទទួលបាន​ជ័យលាភី​ជា​សិស្ស​ពូកែ និង​បាន​ចូលរួម​ប្រឡងប្រជែង​នៅ​ថ្នាក់ជាតិ​បន្តទៀត​។ ហើយ​វា​ជា​កិ​ត្ត​យស​សម្រាប់​ក្មួយៗ និង​ក្រុមគ្រួសារ ព្រមទាំង​ខេត្តរតនគិរី​ទាំងមូល​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​