រដ្ឋបាលស្រុកកំពង់លែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី ១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅសាលាស្រុកកំពង់លែង បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី ១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

ពិធីនេះមានការចូលរួមពីឯកឧត្តម ង វុធ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សោម ភិរុណ ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកស្រី ព្រំ ធីតា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងលោក លោកស្រី គណៈអភិបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ កងកម្លាំង ថ្នាក់ដឹកនាំភូមិ ឃុំ អាជីវករ សប្បុរសជន ជនសោធននិវត្ត កុមារកំព្រា ជនពិការ ជនគ្មានទីពឹង ចូលរួមសរុបចំនួន ១៧៥ នាក់ ៕