នៅរសៀលម៉ោង៣ និង០០នាទីនេះ TV APP និង Facebook Page ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់នូវ សន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្តកូវីដ១៩ (Covid-19) និងការដួលសន្លប់ ឬដួលស្លាប់

(ភ្នំពេញ)៖ នារសៀលម៉ោង៣ និង០០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ TV APP និង Facebook Page ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់នូវ សន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្តកូវីដ១៩ (Covid-19) និងការដួលសន្លប់ ឬដួលស្លាប់ ។

អង្គសន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពី៖ ទី១.  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, ទី២. លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា, ទី៣.  លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា, ទី៤. លោកសាស្ត្រាចារ្យ រស់ សីហា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត និងទី៥. តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា៕ ដោយ​៖ ចំណាន