ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំប្រតិភូរដ្ឋបាលខេត្ត ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧបាសិកា ឯក ញ៉ ដែលត្រូវជាភរិយា ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

(កំពង់ចាម)៖ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូរដ្ឋបាលខេត្ត ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧបាសិកា ឯក ញ៉ ដែលត្រូវជាភរិយា ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដែលទទួលមរណភាពកាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទី ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ សូមសំដែងនូវសមានទុក្ខក្រៀមក្រំចំពោះការទទួលមរណៈភាពរបស់ លោកជំទាវ ឧបាសិកា ឯក ញ៉ គឺជាការបាត់បង់នូវភរិយា ម្តាយ ជីដូន ដែលពោរពេញទៅដោយគុណធម៌ ព្រហ្មវិហាធម៌ និងសង្គហធម៌។

សូមវិញាណក្ខន្ធ លោកជំទាវ ឧបាសិកា ឯក ញ៉ ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម