ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​

(​ខេត្តកំពង់ចាម​)៖ ព្រឹក​ថ្ងៃ​ពុធ ១១ កើត​ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កំពង់ចាម និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន បាន​ប្រា​រព​សន្និត​បាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រ​ធា​ម​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម​។​


ថ្លែង​បើក​អង្គសន្និបាត ឯកឧត្តម អភិបាលខេត្ត​បាន​លើក​បញ្ជាក់ថា សន្និបាត​នាពេលនេះ​យើង​បែងចែក​ក្រុម​ពិភាក្សា ដូច្នេះ​ស្នើសុំ​ឲ្យ​គ្រប់ផ្នែក​គ្រប់​ថ្នាក់​សូម​ចូលរួម​លើក​យោបល់​ក្នុង​ក្រុម​នីមួយៗ​ដោយ​ផ្អែក​លើក​ប្រធានបទ​ដែល​បានដាក់​ជូន​តាម​ក្រុម​ពិភាក្សា រដ្ឋបាលខេត្ត​សង្ឃឹមថានឹង​ទទួលបាន​នូវ​ការងារ​ថ្មីៗ​សម្រាប់​អនុវត្ត​នា​ឆ្នាំ​ខាងមុខ ប្រកបដោយ​គុណភាព តម្លាភាព និង​គណនេយ្យភាព​៕ (ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម)