ពីធី​បើកវគ្គហ្វឹកហ្វឺន ដល់ពលទាហានថ្មី បំពេញក្រខណ្ឌឲ្យយោធភូមិភាគពិសេស កងទ័ពជើងគោក

(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅសាលាពលទាហាន​យោធភូមិភាគ​ពិសេស​ ខេត្តកំពង់ឆ្នាំង បានប្រារព្ធពីធី​បើកវគ្គហ្វឹកហ្វឺន ដល់ ពលទាហានថ្មី បំពេញក្រខណ្ឌឲ្យយោធភូមិភាគពិសេស កងទ័ពជើងគោក។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៏ឯក ពូ សាប៊ុតឌី មេបញ្ជាការរង​កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ​ពិសេស​ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង លោកមេបញ្ជាការ បញ្ជាការរង ៕