កម្មវិធីសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម និងការប្រគល់ដាក់ឳ្យប្រើប្រាស់នូវវិហារឥស្លាមមួយខ្នង

នាថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ ២០២០ សមាជិក ស.ស.យ.ក ខេត្តពោធិ៍សាត់ចំនួន៥០រូប បានចូលរួមអមដំណើរឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន  សមាជិករដ្ឋសភា អនុប្រធាន ស.ស.យ.ក និងជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្រ្ត មណ្ឌលពោធិ៍សាត់ លោក ចាប នាង អភិបាល នៃគណ:អភិបាលក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ  ធនិន អភិបាល នៃគណ: អភិបាលខេត្តពោធិ៍សាត់ ក្នុងកម្មវិធីសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម និងប្រគល់ដាក់ឳ្យប្រើប្រាស់នូវវិហារឥស្លាមមួយខ្នង ស្ថិតនៅក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។