រដ្ឋបាលខេត្តកំពង់ឆ្នាំង ជម្រាបជូន លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្ម លើវិស័យព័ត៌មាន និងសោតទស្សន៍ ឲ្យអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មថ្មី ឬបន្តសុពលភាព សម្រាប់ឆ្នាំ២០២០

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ជម្រាបជូនដល់ លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្ម ក្នុងខេត្តកំពង់ឆ្នាំង ទាំងអស់លើវិស័យព័ត៌មាន និងសោតទស្សន៍ ឲ្យអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មថ្មី ឬបន្តសុពលភាព សម្រាប់ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា ការដាក់ពាក្យស្នើសុំខាងលើ ធ្វើឡើងនៅអង្គភាពច្រកចេញចូលតែមួយ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃជូនដំណឹងរៀងរាល់ម៉ោងធ្វើការ (ព្រឹកចាប់ពីម៉ោង ៧ៈ៣០នាទី ដល់ម៉ោង ១១ៈ៣០នាទី រសៀលចាប់ពីម៉ោង ២ៈ០០ នាទី រហូតដល់ម៉ោង ៥ៈ០០នាទី) ក្នុងករណីមានការយឺតយ៉ាវក្នុងការមកដាក់ពាក្យស្នើសុំខាងលើ ម្ចាស់អាជីវកម្ម សេវាកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តកំពង់ឆ្នាំង សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្ម ពិតជាចូលរួមអនុវត្តតាមការកំណត់កុំបីអាក់ខាន ៕ ដោយ៕ ចំណាន