ស.ស.យ.ក ស្រុកជើងព្រៃ ចូលរួមចែកឣំណោយសង្គ្រោះជូនគ្រួសារក្រីក្រ ចំនួន ១៣៩គ្រួសារជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ នៅព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស.ស.យ.ក ស្រុកជើងព្រៃបានចូលរួម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។

ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន២ឃុំ មកពីឃុំស្ដើងជ័យ និងឃុំស្រម៉រ ស្រុកជើងព្រៃ ចំនួន ១៣៩គ្រួសារ ដែលកំពុងជួបការលំបាក និងបានប្រគេននូវបច្ច័យសម្រាប់កសាងវត្ត ឧបត្ថម្ភថវិកាដល់កងកម្លាំង និងប្រជាពលរដ្ឋដែលមានកូនតូចកើតជំងឺស្វិតដៃជើង ដែលត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។