ក្រុមគ្រួសារ ស.ស.យ.ក ក្រុងកំពង់ចាមចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០

(ខេត្តកំពង់ចាម)៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមគ្រួសារ ស.ស.យ.ក ក្រុងកំពង់ចាម ខេត្តកំពង់ចាមបានចូលរួមក្នុងយុទ្ធនាការកម្មវិធីទិវាទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ នៅតាមសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម។

ស.ស.យ.ក ខេត្តកំពង់ចាមតែងតែចូលរួមជានិច្ចក្នុងការថែរក្សា និងសំអាតបរិស្ថាននៅគ្រប់ក្រុង ស្រុក ក្នុងខេត្តកំពង់ចាម តាមរយៈការចូលរួម និងបង្កើតកម្មវិធីយុទ្ធនាការនានាក្នុងគោលបំណងអប់រំ ព្រមទាំងផ្ដល់គំរូដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការទុកដាក់សំរាមអោយបានត្រឹមត្រូវដើម្បីទីក្រុង ស្រុកទាំងអស់បានស្អាតដោយចាប់ផ្ដើមពីយើងទាំងអស់គ្នា។