អភិបាលខេត្តត្បូងឃ្មុំ និងកំពង់ចាម ចូលរួមរំលែកទុក្ខគ្រួសារសព ឯកឧត្តម ម្សាល់ លាស់ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី

(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹង ដ៍ក្តុកក្តួលសែនរន្ធត់ នៃមរណៈភាព លោក ម្សាល់ លាស់ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសំណេះសំណាល ចូលរួមរំលែកមរណៈទុក្ខដ៍ក្រៀមក្រំ ជាមួយលោកជំទាវ វ៉ាល់ ណុប ជាភរិយា និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់នេះនៅគេហដ្ឋាន នាស្រុកកំណើត។

លោកជំទាវ វ៉ាល់ ណុប និងក្រុមគ្រួសារ ក៍បានគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយនៃសពឯកឧត្តម ម្សាល់ លាស់ មេត្តាជ្រាប និងអញ្ជើញចូលរួម។

សូមជំរាបថា ឯកឧត្តម ម្សាល់ លាស់ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំដោយរោគាពាធ នៅវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅគេហដ្ឋាន រាជធានីភ្នំពេញ។

សពបានបញ្ជូនទៅដល់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីសាសនាឥស្លាម នឹងបញ្ចុះសព នៅវេលាម៉ោង០៣រសៀល ថ្ងៃខែឆ្នាំដដែលនេះ នៅភូមិវិហារសំបូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕