ដំណឹង​មរណៈទុក្ខ​៖ ទីប្រឹក្សា​អម​ទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ម្សា​ល់ លាស់​ ​ទទួលមរណភាព​ក្នុង​ជន្មាយុ ៧២​ឆ្នាំ ដោយ​រោគាពាធ​

(​ត្បូងឃ្មុំ​)៖ លោកជំទាវ វ៉ាល់ ណុប និង​ក្រុមគ្រួសារ មានទុក្ខ​ជា​ទម្ងន់ ដោយ​ឯកឧត្តម ម្សា​ល់ លាស់ ទីប្រឹក្សា​អម​ទីស្ដីការគណៈរដ្ឋមន្ត្រី​បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៧២​ឆ្នាំ​ដោយ​រោគាពាធ នៅវេលា​ម៉ោង ៣​និង​៣០​នាទី​ទាបភ្លឺ នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​គេហដ្ឋាន រាជធានី​ភ្នំពេញ​។​

​សព​បាន​បញ្ជូន​ទៅដល់​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​ឥស្លាម នឹង​បញ្ចុះសព នៅវេលា​ម៉ោង​០៣​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ នៅ​ភូមិ​វិហារ​សំបូរ ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ព័ត៌មាន​នេះ ចាត់ទុកជា​ការគោរព​ជូនដំណឹង​ដល់ ឯកឧត្តម លោកជំទាវ​អស់លោក លោកស្រី និង​ញាតិមិត្ត​ជិត​ឆ្ងាយ​នៃ​សព​ឯកឧត្តម ម្សា​ល់ លាស់ មេត្តា​ជ្រាប​អំពី​ព័ត៌មាន​ដ៏​ក្រៀមក្រំ​នេះ និង​អញ្ជើញ​ចូលរួម​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​