ប្រធានស.ស.យ.កស្រុកកែវសីមា ចុះធ្វើសកម្មភាពមនុស្សធម៌ចំនួនពីរកន្លែងផ្សេងគ្នា នៅឃុំស្រែខ្ទុម ស្រុកកែវសីមា

មណ្ឌលគិរី៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហឿន សុខណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា និងសហការី បានចូលរួមរំលែកទុក្ខ និងនាំយកថវិកា១០ម៉ឺនរៀល ចូលរួមបុណ្យសពលោក សាន់ ណាសៀត ខ្មែរឥស្លាម នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។

បន្ទាប់មក លោក ហឿន សុខណា និងសមាជិកស.ស.យ.កស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន២០ម៉ឺនរៀល ផ្តល់ជូនលោកតា ជិន ជុត ភេទប្រុស អាយុ៨៧ឆ្នាំ មានជំងឺប្រចាំកាយ ស្លាប់មួយចំហៀងខ្លួន និងជាគ្រួសារក្រីក្រ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

លោក ហឿន សុខណា ក៏អំពាវនាវដល់សប្បុរសជននានា និងក្រុមការងារសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តទាំងអស់ សូមមេត្តាចូលរួមជួយជាថវិកា ឫគ្រឿងបរភោគតិចក្តី ច្រើនក្តីតាមសទ្ធារ ដើម្បីជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃដល់រូបគាត់ផងដែរ៕