កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

(ព្រៃវែង)៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ជា សុមេធី អភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត និងទីចាត់ការសាលាខេត្ត សាលាដំបូងខេត្ត សាខាកាំកុងត្រូលខេត្ត ព្រមទាំងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តស្ថិតនៅសាលប្រជុំសាលាខេត្តព្រៃវែង ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំ និងលើរបៀបវារៈពិនិត្យដូចជា ទី១-ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ទី២-ពិនិត្យ ពិភាក្សានិងអនុម័តលើសេចក្ដីព្រាង របាយការណ៍ប្រចប្រចាំខែកុម្ភៈ និងទិសដៅបន្ទាប់របស់រដ្ឋខេត្តព្រៃវែង ៣-សេចក្ដីរាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារខេត្ត ទី៤-ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍វេទទិកាណ៍ផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចប្រចាំឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ៥- ពិនិត្យ អនុម័ត លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ប្រព្រាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ(២០២០-២០២៤ និងកម្មវិធីវិនិយោគបីឆ្នាំរំកឹល(២០២០-២០២១)របស់ខេត្តព្រៃវែង ទី៦-បទបង្ហាញ និងសេចក្តីរាយការណ៍របស់គណៈកម្មការត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ដីចុងប៉ម និងទី៧-បញ្ហាផ្សេងៗ ។

បន្ទាប់មកក៏មានការចូលរួមមតិយោបល់ពីសមាជិក សមាជិកានៃអង្គប្រជុំយ៉ាងផុសផុល ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់មន្ទីរជំនាញ និងជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន បន្ដពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ខិតខំបម្រើសេវាសាធារណៈឲ្យបានល្អ និងចូលរួមផ្សព្វផ្សាយនូវរោគសញ្ញានៃជម្ងឺវីរុថ្មីកូរ៉ូនា ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ដឹង និងមានការបង្កាអោយបានត្រឹមត្រូវ ជៀសវាងមានជម្ងឺនេះកើតឡើង ។

ស្ថិតក្នុងឪកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើប្រជាពលរដ្ឋបានទាន់ពេលវេលា ចូលរួមធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឲ្យមានការចូលរួមខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង