គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ អាណត្តិ​ទី​៣

(​ត្បូងឃ្មុំ​)៖ នៅ​សាលប្រជុំ ខ សាលាខេត្ត​ត្បូងឃ្មុំ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ហៅ​កាត់ (​គ ក ស ក បាន​បើក​កិច្ចប្រជុំ សាមញ្ញ​លើក​ទី ៦ អាណត្តិ ទី ៣)​ក្រោម​អធិបតីភាព លោក ហ៊ូ ស៊ី ហ៊ាង តំណាងដ៏​ខ្ពង់ខ្ពស់លោកជំទាវខៀវ សាមួន ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ នី ចាន់​ធីតា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ រួម​និង លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ដែលជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង លោក លោកស្រី ដែលជា​តំណាង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា ក្នុង​ការងារ ពាក់ព័ន្ធ​ជាម​យ​យ​ស្ត្រី ជាច្រើនរូប។​

​នាឱកាស​នោះ លោកជំទាវ ហ៊ូ ស៊ី​ហ៊ាង បាន​មានប្រសាសន៍ថា ចំពោះ​ដំណើរការ​កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺ​ដើម្បី​ធ្វើការ​ពិនិត្យ អនុម័ត និង ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍ និង ទិសដៅ​បន្ត របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ (​គ ក ស ក​)​របស់ ខេត្ត​ត្បូងឃ្មុំ​។​

​លោកជំទាវ មានប្រសាសន៍​បន្តថា កិច្ចប្រជុំ​នាពេលនេះ ពិតជា​មាន​សារ​:​សំខាន់​ចំពោះ ការតាក់តែង​នូវ​ឯកសារ​សម្រាប់​កិច្ចប្រជុំ ពិសេស​គឺធ្វើឡើង​ដើម្បី​ស្វែងរក​នូវ​ចំនុច​ខ្វះខាត ដោយ​សមាជិក​ដែល​ចូលរួម​ទាំងអស់ អាច​លើកឡើង​ក្នុង​អង្គប្រជុំ ធ្វើយ៉ាងណា​កែលម្អរ​អោយ​កាន់តែ​ប្រសើរឡើង សម្រាប់​ទុកជា​ឯកសារ​ដ៏​ល្អ​ទាំង​អក្ខរាវិរុទ្ធ ឃ្លោងឃ្លា និង​ខ្លឹមសារ​ពោរពេញ​ដោយ​អត្ថន័យ​។​

​លោកជំទាវ ហ៊ូ ស៊ី​ហ៊ាង បានធ្វើ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​ខិតខំ​បំពេញការងារ​នាពេល​កន្លងមក ពិសេស​ឯកឧត្ដម លោកជំទាវ ក្នុង​ជួរ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ដែល​បាន​ជួយ​ជំរុញ​អោយ​ការងារ​ស្ត្រី របស់​ខេត្ត​ត្បូងឃ្មុំ សម្រេចបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ នាពេល​កន្លងមក​។

​លោកជំទាវ សង្ឃឹមថា ក្នុង​អាណត្តិ​ទី​៣ សមាជិក​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ខេត្ត​អាណត្តិ​នេះ រួមគ្នា​ជាមួយ​គណ​:​អភិបាលខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បន្ត​អនុវត្ត​ជម្រុញ​អោយ​ការងារ​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ខេត្ត​ត្បូងឃ្មុំ អោយ​សម្រេច​លទ្ធផល​ការងារ​ល្អៗ​ជា​បន្តទៀត​ផងដែរ​។​

​សូមជម្រាបថា ក្នុង​កិច្ច​ប្រជុំបាន​ពិនិត្យ និង អនុម័ត​លើ​សេចក្តីព្រាង​បៀ​ប​វារៈ​ដូចជា ៖ ១.​ពិនិត្យ និង អនុម័ត​លើ សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៥ អាណ​ត្ត​ទី ៣ របស់ គ ក ស ក / ២. ពិនិត្យ និង​ពិ​ភក្សា សេចក្តីព្រាង​របាយការណ៍​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៦ របស់ គ ក ស ក ខេត្ត និង ទិសដៅ​បន្ត​/ ៣ .​បញ្ហា​ផ្សេងៗ និង សេចក្តីជូនដំណឹង​របៀប​វារៈ កាលបរិច្ឆេទ និង​ទីកន្លែង​សម្រាប់​កិច្ចប្រជុំ សាមញ្ញ​លើក​ទី ៧ របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ខេត្ត​ត្បូងឃ្មុំ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)