ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្តីណែនាំ​អនុវត្ត​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ស្តីពី វិធានការ​សម្រួល​ផ្នែក​ពន្ធដារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ និង​វិស័យ​អចលនទ្រព្យ​

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃ​អង្គារ ៣​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្តីណែនាំ​អនុវត្ត​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ស្តីពី វិធានការ​សម្រួល​ផ្នែក​ពន្ធដារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ និង​វិស័យ​អចលនទ្រព្យ​។​

​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់ លើ​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ និង​វិស័យ​អចលនទ្រព្យ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​ដាក់ចេញ​នូវ ការណែនាំ​អនុវត្ត​វិធានការ​ផ្នែក​ពន្ធដា មួយចំនួន​ដូចខាងក្រោម​៖
១- ការ​ព​ន្ធូ​រ​បន្ថយ​កាតព្វកិច្ច​ពន្ធដារ​លើ​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់​
២- ការលើកលែង​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ (​លំនៅដ្ឋាន​គ្រប់​ប្រភេទ​)៕ (ដោយ៖ ធូ កុសល)
​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម៖​ ​