អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ដើម្បី​ស្វែងយល់​និង​ដោះស្រាយ​បញ្ហា នៅតាម​មូលដ្ឋាន​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ទ​ន្លូ​ង ឃុំ​ត្រ​មូង ស្រុក​មេមត់ និង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ​ភូមិ គណៈកម្មការ​វត្ត នាយក​សាលា ប្រធាន​មណ្ឌល​សុខភាព កងកម្លាំង និង​តំណាង​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត ក្នុង​ចំនួន​៣ គឺ​ឃុំ​ទ​ន្លូ​ង ឃុំ​ត្រ​មូង ស្រុក​មេមត់ និង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​រស់នៅ តម្រូវការ​នៅ​មូលដ្ឋាន ក៏ដូចជា​បញ្ហា​ប្រឈម​នានា​។​

​ក្រោយពី​បាន​ស្តាប់​ការលើកឡើង​នូវ​សំណូមពរ និង​បញ្ហា​ប្រឈម​របស់​តំណាង​ប្រជាពលរដ្ឋ ឯកឧត្តម ប្រាជ្ញ ចន្ទ បាន​ទទួលយក និង​បាន​ណែនាំ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ រួមគ្នា​ពិនិត្យ​និង​ធ្វើការ​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​មួយចំនួន ដោយឡែក​បញ្ហា​មួយចំនួនទៀត នឹង​បន្ត​ពិភាក្សាគ្នា​ដោះស្រាយ​ជា​បន្ត​។​
​ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើអោយ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព​ស្ថេរភាព ពេញលេញ​និង​ការអភិវឌ្ឍ​ជាតិ ការផ្តល់​អ្វីៗ​សព្វបែបយ៉ាង​ទៅអោយ​ប្រជាពលរដ្ឋ​។

​ទន្ទឹមនឹងនេះ​ឯកឧត្តម តំណាងរាស្ត្រ ក៍បាន​គូសបញ្ជាក់ថា សន្តិភាព​មានតម្លៃ​ធំ​ជាង​អ្វីៗ​ទាំងអស់ ដែល​យើង ត្រូវតែ​រួបរួមគ្នា​ថែរក្សា​វា​អោយបាន​ជានិច្ច​និរន្ត​ន៍ ព្រោះ​ខ្មែរ​បាន​ភ្លក្ស​ហើយ​នូវ​រសជាតិ​សង្គ្រាម​កាលពី​អតីតកាល ទំរាំ​យើង​រកបាន​សន្តិភាព​ម​ក​វិញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ទើបតែ​អាច​បញ្ចប់សង្គ្រាម​។​

​ឯកឧត្តម ប្រាជ្ញ ចន្ទ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងថា ៖ ដោយសារ​សន្តិភាព ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន រួមទាំង​ឥស្សរជន​ទាំងអស់ ខិតខំ​យកមក​បាន និង​ថែរក្សា​ការពារ​រហូតមកដល់​សព្វថ្ងៃនេះ ទើប​ឃុំ និង​សង្កាត់​ក្នុង​ខេត្ត​ត្បូងឃ្មុំ មានការ​អភិវឌ្ឍន៍​រីកចម្រើន ធ្វើ​ឲ្យ​កម្រិតជីវភាព​ពលរដ្ឋ​ធូរធារ​។​

​ឯកឧត្តម ប្រាជ្ញ ចន្ទ ថ្លែងថា ទន្ទឹមនឹងនេះ ស្ថានភាព​សន្តិសុខ​សាធារណៈ ស្ថិរភាព​នយោបាយ និង​សុវត្ថិភាព​សង្គម​ត្រូវបាន​ពង្រឹង​ជាប់​ជាប្រចាំ និង​មាន​លក្ខណៈ​ល្អប្រសើរ មាន​អំណោយផល​ដល់​ការប្រកបមុខរបរ និង​សេចក្តីសុខក្សេមក្សាន្តរ​ប់​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត ប្រទេស​កម្ពុជា​និង​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាងមុខនេះ ។
​ឯកឧត្តម ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ឲ្យ​ចាញ់បោក​ជឿ​ឃោសនា​របស់​ជន​អគតិ​មួយក្រុម គឺ​ជន​ក្បត់ជាតិ​ដែល​តែងតែ​ឃោសនា​បំបែកបំបាក់​សាមគ្គីភាព ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​យើង​អាចមាន​ទោសទណ្ឌ ដល់​ខ្លួន​និង​ក្រុមគ្រួសារ​យើង​ដោយ​មិនដឹង​ខ្លួន​ផងដែរ​។​

​ឯកឧត្តម ប្រាជ្ញ ចន្ទ បាន​សូម​ណូ​ម​ពរ អោយ​សមាជិក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និង​មេភូមិ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ ជាពិសេស​យកចិត្តទុកដាក់ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សវ​ត្ថិ​ភាព លុបបំបាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ បទល្មើស​គ្រប់​ប្រភេទ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូ​ឃ្មុំ​)