ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៨

(​ភ្នំពេញ​)៖ ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៨ ប្រវែង​សរុប ១៧៤,១៦​គីឡូម៉ែត្រ ចាប់ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​សូមបញ្ជាក់ថា គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ ១២២,៩៨​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​និង​ពន្ធអាករ​។​

​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ សៀង ហៃ គ្រុប ខូ​អិ​ល​ធី​ឌី (Shanghai Construction Group Co., Ltd.) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន (Gua ngz hou Wanan Constr uct ion Supervision Co., Ltd) ដោយបាន​ប្រើប្រាស់​រយៈពេល សាងសង់​ចំនួន ៤៣​ខែ គិត​ចាប់ពី ខែមិថុនា ឆ្នាំ​២០១៥ ដល់​ខែមករា ឆ្នាំ​២០១៩៕​