លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​

(​កំពង់ឆ្នាំង)​៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​រៀបចំ​ពិធី​សំណេះសំណាល ជាមួយ​បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​។ ពិធី​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថា​រព ចូល​ប​ម្រេ​ី​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១០០​នាក់ ក្នុងនោះ​ស្រី​ចំនួន ២៤​នាក់​។​

​សូមបញ្ជាក់​ផងដែរ​ថា​៖ សម្រាប់​ខេត្តកំពង់ឆ្នាំង គណៈកម្មការ​កណ្តាល​រៀបចំ​ការប្រកួតប្រជែង ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​លទ្ធផល​នៃ​ការប្រឡង ដែល​បានធ្វើ​ការប្រឡង​ពីថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ក្នុងនោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ​មាន​ចំនួន ១០០​នាក់ ស្រី ២៤​នាក់ និង​បេក្ខជន​បម្រុង​មាន​ចំនួន ១០​នាក់ ស្រី ៥​នាក់ ៕​