ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ ជូន​និស្សិត​ភូមិន្ទ​រដ្ឋបាល​ជិត ៦០០​នាក់​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ៥៧៥​នាក់ នារី ១០៥​នាក់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​សិស្ស​ដែល​ទទួល​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​នៅ​ព្រឹក​នេះ រួមមាន​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១០, សិស្ស​មន្ត្រី​ក្រមការ ជំនា​ន់ទី​៨ និង​កម្មសិក្សាការី ឆ្នាំ​២០១៨​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តែងតែ​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ដល់​សិស្សសាលា​ភូមិន្ទ​នៅពេល​ពួកគេ​បញ្ចប់​ការសិក្សា ដើម្បី​ផ្តល់នូវ​ដំបូន្មាន និង​អនុសាសន៍​ផ្សេងៗ​ជូន​ដល់​សិស្ស​ដែលជា​មន្ត្រីរាជការ ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​លើ​ការងារ​របស់​ពួកគេ​។​

​ក្រៅពី​ការប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ដល់​សិស្ស​បញ្ចប់​ការសិក្សា ក្នុង​កម្មវិធី​ព្រឹក​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ប្រកាស​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់ ទី​១១, កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់​, មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​, មន្ត្រី​មធ្យម និង​មន្ត្រី​ក្រមការ​សរុប​ចំនួន ៤៦១ នាក់ ក្នុងនោះ នារី ៩២​នាក់​៕