កិច្ចប្រជុំ​បូកសរុបរ​បាយ​ការណ៍​ការងារ​គ្រោះមហន្តរាយ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​២០២០ ខេត្ត​ត្បូងឃ្មុំ​

(​ខេត្ត​ត្បូងឃ្មុំ​)៖ កិច្ចប្រជុំ​បូកសរុបរ​បាយ​ការណ៍​ការងារ​គ្រោះមហន្តរាយ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​២០២០ ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ផ្សព្វផ្សាយ អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រោម​អធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលប្រជុំ​(​គ​)​សាលាខេត្ត​ត្បូងឃ្មុំ រសៀល ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល ខេត្ត និង​ជា​ប្រធាន គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយ​ខេត្ត បានអោយដឹងថា ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ទូទាំង​ខេត្ត​ទទួលរង​គ្រោះទឹកជំនន់​ប៉ះពាល់​ប្រជាជន ១៩, ៩២៧​គ្រួសារ និង​ត្រូវ​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទួល​សុវត្ថិភាព ៣,២៥៨ គ្រួសារ ផ្លូវ ថ្នល់ សាលារៀន និង​វត្ត​អារាម ជា​ច្រេ​ី​ន​រង​ការ​ជន់​លិច ។​

​ដោយឡែក​គ្រោះរាំងស្ងួត បាន​ប៉ះពាល់​ស្រូវ​និង​ដំណាំ​ផ្សេងៗ ១០,៧២១ ហិច​តា សង្គ្រោះ ឡេ​ី​ង​វិញ​បាន ៩,២៨២​ហិច​តា ខ្យល់​កន្ត្រាក់ ៤៣​លេ​ី​ក ខូច​ផ្ទះ​៥៨៤ ខ្នង អគ្គីភ័យ ១២​លេ​ី​ក ឆេះ​ផ្ទះ ៣៤​ខ្នង​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​ខិតខំ​ជួយសង្គ្រោះ​លើ​កិច្ចការងារ​នេះ ព្រមទាំង​បានធ្វើ​ការណែនាំ ដល់​គ្រប់​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ត្រូវ​រួមសហការ​គ្នា​ត្រៀម​ឆ្លើយតប ក្នុង​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​