ស.ស.យ.ក ស្រុកចំការលើ ខេត្តកំពង់ចាម ចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តចំការអណ្ដូង

(ខេត្តកំពង់ចាម)៖ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ សមាជិក ស.ស.យ.ក ស្រុកចំការលើ ចំនួន2៥នាក់បានចូលរួម កម្មវិធីសម្ពោធដាក់អោយប្រើប្រាស់នូវឧបដ្ឋានសាលា សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីព្រះចៅអធិការវត្តអម្ពវនាស្វាយជ្រុំ(ហៅវត្តចំការអណ្តូង) នៅឃុំចំការអណ្តូង ស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ។