គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ ទទួលបាន​អំណោយ ពី​ឯកឧត្តម​ក្រុមការងារ និង​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ជល​គិរី​

(​កំពង់ឆ្នាំង​)៖ ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម អ៊ឹង លាង​ហួរ សមាជិក​ព្រឹទ្ធសភា ឯកឧត្ដម​ក្រុមការងារ​ថ្នាក់កណ្តាល សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ហៃ មនោ​រម្យ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក អញ្ជើញ​ដឹកនាំ​ក្រុមការងារ និង​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជល​គិរី ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ចែកជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៨ ព្រឹក​។

​ម្ចាស់ផ្ទះ​មានឈ្មោះ ហួត យូ​សៀក (​ប្ដី​) អាយុ ៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ី លឿង​ឆេង អាយុ ៤០​ឆ្នាំ ធ្វើ​ពី​ឈើ​(​ថ្ម​ក្រោម​) ប្រក់​ក្បឿង ទំហំ​ប្រហែល ៦x៨​ម រស់នៅក្នុង​ភូមិ​តា​កាន់ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។ អំណោយ​របស់​អនុសាខា​រួមមាន​÷ អង្ករ​៣០ គីឡូក្រាម មី​១​កេះ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ធុង​ទឹក​១ ធុង​ចំរុះ​ទឹកស្អាត​១ កន្ទេល​១ មុង​១ កន្សែងពោះគោ​១ តង់​១ សា​រ៉ុង​១ ឆ្នាំង​១ ចាន ស្លាបព្រា និង​ថវិកា​ចំនួន​២០ ម៉ឺន​រៀល​។

​ក្នុងឱកាស​នោះ​ផងដែរ​ឯកឧត្តម អ៊ឹង លាង​ហួរ សមាជិក​ព្រឹទ្ធសភា ឧបត្ថម្ភ​ថវិកា ២០ ម៉ឺន​រៀល និង​សា​រ៉ុង​២, ឯកឧត្តម ឡុ​ច សុវណ្ណ​រា ក្រុមប្រឹក្សា​ខេត្ត ឧបត្ថម្ភ​ថវិកា ១០ ម៉ឺន​រៀល​, លោក ម៉ើ សេត​សេន ក្រុមការងារ​ថ្នាក់កណ្តាល ឧបត្ថម្ភ​ថវិកា​១០ ម៉ឺន​រៀល​, លោក ហៃ មនោ​រម្យ​អភិបាលស្រុក ឧបត្ថម្ភ​ថវិកា ១០ ម៉ឺន​រៀល​, លោក លី ផល្លី​ន អភិបាលរង​ស្រុក ឧបត្ថម្ភ​ថវិកា ៥ ម៉ឺន​រៀល​, លោក អ៊ូ លាង​ហុង ឧបត្ថម្ភ​១០​ម៉ឺន​រៀល ក្រុមប្រឹក្សាឃុំ​ព្រៃ​គ្រី ឧបត្ថម្ភ​ថវិកា​១០ ម៉ឺន​រៀល​, មណ្ឌល​សុខភាព​ព្រៃ​គ្រី ឧបត្ថម្ភ​ថវិកា​១០​ម៉ឺន​រៀល សរុប​ថវិកា​ចំនួន ១.០៥០.០០០​រៀល​៕