យុត្តិធម៌មានហើយសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងនៅថ្ងៃទី២១ខែកុម្ភ:នេះថា សម្តេចចង់បានយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាខ្លួនយើងផង និងសម្រាប់អ្នកដំណើរលើនាវាផង ឥឡូវនេះយុត្តិធម៌នេះទទួលបានហើយ តាមរយះការប្រកាសចេញពីទីក្រុងកូឡាឡាំពួរមកថា ពុំមានតេស្តឃើញវិជ្ជមានមេរោគកូរ៉ូណាលើជនជាតិអាមេរិចទេ ។
ដោយសារតែរឿងហ្នឹងហើយដែលធ្វើឲ្យអ្នកទេសចរណ៍លើនាវាទាំងអស់ត្រូវគេរើសអើង រួចហើយធ្វើឲ្យអ្នកដំណើរខកខានមិនបានចេញពីប្រទេសកម្ពុជាទៅទៀត ។ 

ឥឡូវកម្ពុជាយើងរកបានយុត្តិធម៌ហើយ សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាយើងជ្រាបទាំងអស់គ្នា។ ហើយគ្មានរឿងហ្នឹងកើតឡើងទៀតទេ ហើយសម្តេចនៅតែគិតថា: រឿងអីប្រពន្ធកើត ហើយប្តីអត់កើត ព្រោះរស់នៅជាមួយគ្នា ជាពិសេសរស់នៅប្រាស្រ័យទាក់ទងជាមួយមនុស្សរាប់ពាន់នាក់លើនាវា ឥឡូវយុត្តិធម៌យើងទទួលបានហើយ យើងត្រូវប្រើប្រាស់យុត្តិធម៌នេះដើម្បីឲ្យប្រជាពលរដ្ឋយើងបានដឹង បានឃើញ ព្រោះរឿងនេះជារឿងសំខាន់ណាស់សម្រាប់កិត្តិយសរបស់ប្រទេសនិងប្រជាជនកម្ពុជា។