ស.ស.យ.ក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចូលរួមជាមួយអនុសាខាកាកបាទក្រហមស្រុក ចុះសួរសុខទុក្ខគ្រួសារក្រីក្រចំនួន២គ្រួសារ

(កំពង់ចាម)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង៨.០០នាទីព្រឹក លោក ស៊ីមគង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមស្រុកបានអមដំណើរដោយគណៈកម្មការអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ និងក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រីសន្ធរ បានចុះជួបសំណេះសំណាលជាមួយ គ្រួសារក្រីក្រចំនួន២គ្រួសារ នៅភូមិសន្ទៃ ១គ្រួសារ(ជាកម្លាំងPMស្រុកមានជំងឺសម្រាកព្យាបាលនៅផ្ទះ) និងភូមិព្រែកពោធិ៍លើ ១គ្រួសារ ដោយបាននាំយកសម្ភារៈ និងថវិកា អនុសាខាកាកបាទក្រហមស្រុក ផ្តល់ជូនក្នុង១គ្រួសារទទួលបាន ចាន ឆ្នាំង កំសៀវ ចានដែក អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រីស្ករស បំពង់ទឹកក្តៅ ភួយ ធុងទឹកកក មុង និងថវិកា ៤ម៉ឺនរៀល ព្រមជាមួយថវិកាបន្ថែមរបស់ លោកអភិបាលស្រុក
៨ម៉ឺនរៀល លោក តិកសេង សុន្ថន ប្រធាន ស.ស.យ.ក ស្រុក៣ម៉ឺនរៀល លោក ម៉ម ណាំ ២ម៉ឺនរៀល លោក ឌុន លឹមហ៊ន់ ២ម៉ឺនរៀល លោក មិៈ គន្ធី ៦ម៉ឺនរៀល លោក ឈួន វ៉ាន់ដា ១ម៉ឺនរៀល ជួនដល់គ្រួសារទាំង២ ផងដែរ ៕