មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​ជំនាញ​ប្រើប្រាស់​កាមេរ៉ា​

(​រតនគិរី​)៖ ក្រោម​គំនិត​ផ្តួចផ្តើម​ពី​ឯកឧត្តម កុល ផាន់​ណា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​ជួប​
​ជុំគ្នា​ផ្លាស់ប្តូរ​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក​លើ​ជំនាញ​ប្រើប្រាស់​កាមេរ៉ា​ហ្វិ​ក និង​កាមេរ៉ា​វីដេអូ​។

​ឯកឧត្តម​ទីប្រឹក្សា​ក្រសួង​មានប្រសាសន៍ថា វគ្គ​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​នេះ​មាន​គោលបំណង ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​ជំនាញ​ទាំងអស់​បាន​សិក្សា​ស្វែងយល់​បន្ថែម​ពី​របៀប​ប្រើ​​ប្រាស់​នូវ​ឧបករណ៍​សម្រាប់​ថត ឲ្យ​មាន​ភាព ច្បាស់លាស់ និង​សុ​ក្រិត​ភាព​លើ​គុណភាព​នៃ​រូបភាព តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ពី​មន្ត្រី​ជំនាញ និង​មានបទ ពិសោធន៍​លើ​ឧបការ​ណ៍​នេះ​ដើម្បី​ឲ្យ​មន្ត្រី​ដែលមាន​ជំនាញ​តិចតួច ឬ​មិនមាន​ជំនាញ​សោះ​លើ​ឧបករណ៍​បច្ចេកទេស​ទាំង​នេះ មាន​សមត្ថភាព​អាច​ប្រើប្រាស់​បាន និង​រួមចំណែក​ដល់​ដំណើរការ​ស្នូល​ក្នុង​អង្គភាព​ឲ្យ មាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត​។

​ឯកឧត្តម​បន្តថា មន្ទីរ​នឹងធ្វើ​ការ​ឲ្យ​មាន​វគ្គ​ចែករំលែក​ពីគ្នា​ទៅវិញទៅមក​ជា​បន្តបន្ទាប់​ទៀត​លើ​ជំនាញ កាត់ត​រូបភាព​និង​ជំនាញ​សរសេរ​អត្ថបទ​ជាដើម​ដោយ​តម្រូវ​ឲ្យ​អ្នកចេះ​ច្រើន​មានបទពិសោធន៍​យូរ​ឆ្នាំ ធ្វើការ​បង្ហាត់​បង្ហាញជូន​ដល់​មន្ត្រី​មិនទាន់​ចេះ ដើម្បី​ឲ្យ​ពួកគាត់​មានចំណេះ​ជំនាញ​ពិតប្រាកដ និង​អាចជួយ​កិច្ចការ​គ្នា​បាន​។ ពោលគឺ​មន្ត្រី​ក្នុង​មន្ទីរ​ព័ត៌មាន​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើ រួមគ្នា​គិត និង​រួមគ្នា​ទទួលខុស​​ត្រូវ​លើ​ការងារ​ស្នូល​ក្នុង​អង្គភាព​ទើប​ឆ្លើយតប នឹង​បរិបទ​នៃ​ភាពជឿនលឿន​ផ្នែក​ព័ត៌មានវិទ្យា​នាពេល​បច្ចុប្បន្នេះ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​)​