ក្រុមការងារ ស.ស.យ.ក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចុះជួបជម្រុញ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្សកំពុងរៀនបំប៉នថ្នាក់ទី១២នៅវិទ្យាល័យវង់តឹក

(កំពង់ចាម)៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ក្រុមការងាយុវជន ស.ស.យ.ក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានចុះជួបសំណេះសំណាល ជម្រុញ និងលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សរៀន និងបង្រៀនបំប៉នថ្នាក់ទី១២ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យវង់តឹក  និងបាននាំយកនូវថវិកា ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីសន្ធរឧបត្ថម្ភដល់កម្មវិធីបំប៉ននេះផងដែរ។