លោកស្រី ជា រដ្ឋា បានដឹកនាំយុវជន ស.ស.យ.ក. ស្រុកស្រែអំបិល ចុះជួយធ្វើផ្ទះ និងឧបត្ថម្ភថវិកា ជូនចាស់ជរាទីទ័លក្រ

(ខេត្តកោះកុង)៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី ជា រដ្ឋា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ស្រុកស្រែអំបិល បានដឹកនាំយុវជន ស.ស.យ.ក. ស្រុក និង ស.ស.យ.ក ឃុំស្រែអំបិល សរុបចំនួន ០៦នាក់ រួមសហការជាមួយព្រះចៅអធិការវត្តសាលាម្នាង ចុះជួយធ្វើផ្ទះ និងឧបត្ថម្ភថវិកាចំនួន ជូនលោកយាយ សុំ វង្ស អាយុ ៧៥ឆ្នាំ ជាស្ត្រីមេម៉ាយទីទាល់ក្រ ស្ថិតនៅភូមិវា លត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង៕

ដោយ៖ សុភាព