ឯកឧត្តមសុខលូ និងសហការីចុះសួរសុខទុក្ខ និងចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដល់ ប្រជាពលរដ្ឋ ៥គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ ឆាបឆេះផ្ទះទាំងស្រុងនៅក្រុងស្ទឹងសែន

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដឋចំនួន 5 គ្រួសារ៥គ្រួសារ ដែលត្រូវអគ្គិភ័យឆាប់ឆេះទាំងស្រុង ស្ថិតនៅភូមិកំពង់ក្របៅ ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែនខេត្តកំពង់ធំរសៀលថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២០។

ក្នុងនោះផងដែរឯកឧត្តម សុខ លូ បានសំដែងនូវការតក់ស្លុតនឹងចូលរួមសោកស្ដាយចពោះគ្រួសារដែលជួបបញ្ហាដោយសារភ្លើងឆេះផ្ទះ នាពេលនេះ និងបានផ្ដល់ជាកម្លាំងចិត្តដើម្បីសម្រួលទុកខលំបាកដល់ពួកគាត់។ ទីកន្លែងណាមានទុក្ខលំបាកទីកន្លែងនោះមានសាខកាកបាទក្រហមកកម្ពុជាចុះជួយដល់មូលដ្ឋាន។

ឯកឧត្តមបន្តថា ការខិតខំប្រឹងប្រែងរកសុីរបស់បងប្អូនមានរយៈពេលយូរប៉ុន្តែការធ្វេដប្រហែសវាលឿនបំផុតមិនអាចកំណត់បានធ្វើឲ្យទ្រព្យសម្បត្តិមានការបាត់បង់យ៉ាងឆាប់រហ័ស។

ឯកឧត្តមបានបន្តទៀតថា មនុស្សកើតមកតែងតែជួបបញ្ហានិងមានការលំបាកដូចគ្នាដោយយើងទាំងអស់គ្នាមិនបានយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នដែលកើតឡើងចំពោះយើងផ្ទាល់។ យើងខ្ញុំទាំងអស់គ្នាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់នូវទ្រព្យសម្បត្តិដែលមានការខិតខំប្រឹងប្រែងរកស៊ីទាំងយប់ទាំងថ្ងៃដើម្បីឱ្យក្រុមគ្រួសារមានការរីកចម្រើន។

ជាមួយគ្នានេះផងដែរឯកឧត្តម បានអំពាវនាវសូមឱ្យបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នពេលទៅណាមកណាត្រូវបិទកុងតាក់ភ្លើង ពន្លត់ភ្លើងធូប និងត្រៀមបំពង់ពន្លត់អគ្គីភ័យផងដែរ ។

អំណោយ ដែលត្រូវចែកជូន១គ្រួសារទទួលបាន មានអង្ករ២បេ មី១កេះ ត្រីខ១យួរ កន្ទេល២ តង់១ ឃីត១កញ្ចប់សម្ភារផ្ទះបាយមួយកំផ្លេ និងថវិកា៣០ម៉ឺនរៀល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ