ស្ត្រី​ចាស់ជរា​ទុរគត ជួប​ការលំបាក​មាន​ជីវភាព​ខ្វះខាត​១៧​គ្រួសារ ក្នុងស្រុក​មេមត់ ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​អំណោយ​ពី​សមាគមន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​)៖ លោកជំទាវ ម៉េង វ៉ាន់ដា​នី​ន ជាម ច័ន្ទ​សោភ័ណ ប្រធានកិត្តិយស​គណៈកម្មកា​រ​សមាគមន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ និង​ជា​ភរិយា ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ដឹកនាំ​សមាជិក​សមាគមន៍​ខេត្ត​ក្រុង​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ស្ត្រី ចាស់ជរារ​ទុរគត​គ្មាន​ទីពឹង ចំនួន​១៧​គ្រួសារ ស្ថិតនៅ​ភូមិ​កន្ត្រើយ ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​លោកជំទាវ ម៉េង វ៉ាន់ដា​នី​ន បានធ្វើការ​សំណេះសំណាល និង​ផ្តល់​ភាពកក់ក្តៅ ដោយ​នាំយក​អំណោយ ចុះ​ចែកជូន​ផ្ទាល់ និង​ផ្តាំផ្ញើ​បងប្អូន​ស្ត្រី​ត្រូវ​តស៊ូ​ក្នុង​ជីវិត ខិតខំ​បំពេញការងារ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​គ្រួ​សារបាន​ប្រសើរឡើង​។​

​ចំពោះ​អំណោយ​ដែល​ផ្តល់ជូន​ក្នុង​១​ម្នាក់ៗ រួមមាន​ស្បៀងអាហារ សម្ភារៈ និង​ថវិការ​ចែកជូន​ស្ត្រី​ចាស់ជរា​គ្មាន​ទីពឹង​ទាំង​១៧​គ្រួសារ ព្រមទាំង​បាន​ចុះសួរសុខទុក្ខ​ដល់ផ្ទះ​លោក​អ៊ុ វង់ ខាត់​ ​ឧបត្ថម្ភ​ថវិកា​​១០០$ ដើម្បី​ព្យាបាល​ជម្ងឺ​ផងដែរ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)