លោកជំទាវ ជា ផល្គុន បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗក្មេងកំព្រា

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ជា ផល្គុន បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗក្មេងកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តព្រៃវែង និងបាននាំយកសម្ភារៈសិក្សា អាហារមួយពេល ដល់កុមារកំព្រា ដែលស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តនេះ ។

នៅក្នុងឱកាសនោះដែរលោកជំទាវ ជា ផល្គុន លើកថា ថ្ងៃនេះលោកជំទាវមានចិត្តសប្បាយរីករាយជាពន់ពេកដែលបានមកជួបប្អូនៗ ក្មួយៗ នាពេលនេះ ហើយលោកជំទាវសូមសំដែងនូវសេចក្តី ស្រឡាញ់រាប់អាននឹករលឹក ដល់ក្មួយៗ ប្អូនៗ កុមារា កុមារី ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រានេះ។

សព្វថ្ងៃនេះមណ្ឌលកុមារកំព្រានេះមានកុមារកំព្រាសរុបចំនួន ៥១ នាក់ ស្រីចំនួន ២៧ នាក់ អ្នកមើលថែទាំក្មេង(ម៉ែដោះ) ចំនួន ៩ នាក់។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឧប្ថម្ភជាប្រចាំខែចំនួន ១៧៥ ដុល្លារសម្រាប់ទិញអង្ករនោះផងដែ។

លោកជំទាវ បានផ្ដាំផ្ញើដល់ប្អូនៗ កុមារកំព្រាទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងនិងបន្តសិក្សានៅឧត្តមសិក្សា។ ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាក្មេងល្អសិស្សល្អនៅក្នុងសង្គម ទោះបីជាយើងក្មេងកំព្រាយ៉ាងណាក៏ដោយអោយតែយើងមានចិត្តតស៊ូពុះពាររាល់ឧបសគ្គ យើងនឹងទទួលបានជោគជ័យនៅថ្ងៃអនាគតជាក់ជាមិនខានឡើយ។ នឹងសូមឱ្យក្មួយៗត្រូវទទួលទានស្អាតផឹកស្អាតរស់នៅស្អាតគេងនៅក្នុងមុងអោយបានជាប្រចាំដើម្បីបង្ការជំងឺគ្រុនឈាម និងជម្ងឺផ្សេងៗទៀត និងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន

សម្ភារៈដែលលោកជំទាវ បានផ្ដល់ជូន អង្ករ ១២៥ គីឡូក្រាម មី ២ កេះធំ ទឹកក្រូច ៥ កេះ ទឹកសុទ្ធ ៥ កេះ ទឹកត្រី ៥ យួរ ទឹកស៊ីអ៊ីវ ៥ យូរ ផ្តល់ជូនសម្ភារៈសិក្សា មាន សៀវភៅ ប៊ិចខ្មៅដៃ បន្ទាត់ ថវិកា ១ ម៉ឺនរៀល ជូនដល់អ្នកថែទាំក្មេងចំនួន៩ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ីនរៀល ឧបត្ថមដល់មណ្ឌល ១ លានរៀល និងបានរៀបចំអាហារមួយពេលដ៏ឆ្ងាញ់ពិសារសម្រាប់ក្មួយៗកុមារកំព្រាផងដែរ៕