លទ្ធផលនៃ សន្និបាតគណៈកម្មា ធិការកណ្តាល លើកទី៤២ អាណត្តិទីV របស់ គណបក្ស ប្រជាជនកម្ពុជា ត្រូវបានផ្សព្វផ្សាយជូនសមាជិកសមាជិការបក្សស្រុកលំផាត់ នៃខេត្តរតនគិរី

 

(រតនគិរី)៖ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាស្រុកលំផាត់ប្រមាណជាង៧០នាក់នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ច ប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជា។​

កិច្ចប្រជុំផ្សព្វផ្សាយខាងលើប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សស្រុក ក្រោមអធិបតីភាព ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត និងជាប្រធាន ក្រុមការងារថ្នាក់ ខេត្តចុះជួយស្រុកលំផាត់។

ថ្លែងទៅកាន់សមាជិកសមាជិការនាឱកាសនេះឯកឧត្តម គិត ទ្រី បានបញ្ជាក់ថា តាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃ សន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤២ អាណត្តិទី៥ ក៏បាន ពិភាក្សា អនុម័តជាឯកច្ឆ័ន្ទ នូវរបាយការណ៍ស្តីពី “សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០១៩ និងទិសដៅ ភារកិច្ចឆ្នាំ២០២០ ដោយអង្គសន្និបាត បានពិភាក្សា និងក្តាប់ជាប់នូវតួនាទី ភារកិច្ចរបៀប របបការងាររបស់ ក្រុមការងារគណបក្ស ចុះមូលដ្ឋាន និងអំពីកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបន្តថាក្នុងស្មារតីនេះ អង្គសន្និបាត បានសម្តែងនូវការគោរ ពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះជនរួមជាតិនៅ គ្រប់ទិសទីទាំង នៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ ពីតម្លៃយ៉ាងធំធេងបំផុត នៃសុខសន្និភាព ហើយប្តេជ្ញាថែរក្សា សន្តិភាពនិងបាន ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋា ភិបាលក្នុងការ ទប់ស្កាត់ និងធ្វើឱ្យបរាជ័យ នូវឧបាយកលដ៏គ្រោះថ្នាក់របស់ពួក ប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល ស្របច្បាប់ និងផ្លាស់ប្តូររបបរាជា និយមនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម គិត ទ្រី បានជំរុញដល់សមាជិសមាជិការគណបក្សស្រុកលំផាតទាំងអស់ជាពិសេស ក្រុមក្មួយៗដែលជា សមាជិកថ្មីត្រូវខិតខំ ពង្រឹងសមត្ថភាព របស់ខ្លួនដើម្បីការងារ ក្នុងគណបក្សប្រជាជន កម្ពុជារបស់យើងឱ្យ កាន់តែមាន សន្ទុះខ្លាំងក្លាបន្ថែមទៀត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី