ប្រធាន ស.ស.យ.ក ស្រុកកងមាស ខេត្តកំពង់ចាម ចូលរួមចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ខេង ម៉េងឈុន អភិបាលរងនៃគណៈអភិបាលស្រុកកងមាស និងជាប្រធាន ស.ស.យ.ក ស្រុកកងមាស បានចូលរួមជាមួយសមាគមន៍ អតីតយុទ្ធជន នាំយកអំណោយ និងសួរសុខទុក្ខ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន នៅឃុំអង្គរបាន និងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងមានជម្ងឺផងនោះមានសេចក្ដីត្រេកអរឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូបដោយមិនទុកអោយនរណាម្នាក់នៅឯកានោះឡើយ៕​ ដោយ៖​ សុភាព