ឯកឧត្ដម ពាង ណារិទ្ធ បើកកិច្ចប្រជុំពិនិត្យពិភាក្សា និងកែតម្រូវលើតារាងក្របខ័ណ្ឌអភិវឌ្ឍ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិនិត្យពិភាក្សា និងកែតម្រូវលើតារាងក្របខ័ណ្ឌអភិវឌ្ឍខេត្តត្បូងឃ្មុំ ។

ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពី នាយក នាយករង រដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង គឺដើម្បីកែសម្រួលរបាយការណ៍របស់ផែនការអភិវឌ្ឍ៥ឆ្នាំ របសមន្ទីរជុំវិញខេត្តត្បូងឃ្មុំ ឲ្យមានលក្ខណៈត្រឹមត្រូវល្អប្រសើរឡើង។

ឯកឧត្តម បន្តថា មន្ទីរនីមួយៗកន្លងមកបានធ្វើរបាយការណ៍ផែនការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីយកទៅអនុវត្តនៅតាមមន្ទីរជំនាញរៀងៗខ្លួនរួចមកហើយ តែនៅមានការខ្វះខាត់មួយចំនួន ទៅលើអក្ខរាវិរុទ្ធ និងសកម្មភាពការងារខ្លះ ដើម្បីអោយក្រុមប្រឹក្សាខេត្ត អនុម័តនាពេលខាងមុខនេះ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរពាក់ព័ន្ធទាំងអស់ សូមពន្លឿននៃរបាយការណ៍អភិវឌ្ឍរបស់ខ្លួនឲ្យរួចនៅសប្តាហ៍ក្រោយ ដើម្បីឱ្យក្រុមប្រឹក្សាខេត្តអនុម័តបាយការណ៍របស់ខ្លួន ហើយយកទៅអនុវត្តការងាររៀងខ្លួននៅតាមមន្ទីរ និងមូលដ្ឋានរៀងៗខ្លួនផងដែរ៕ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ