មានសន្តិភាពមានសេចក្តីស្រឡាញ់! ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ក្នុងទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ!​ ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី អំពាវនាវឲ្យប្រជាជននៅទូទាំងខេត្ត ចូលរួមផ្តល់ឈាម

(រតនគិរី)៖ លោកវេជ្ជៈបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរនគិរី បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដែលរៀបចំដោយមជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសហការជាមួយ សហភាពសព័ន្ធយុវជនកម្ពុជាខេត្តរៀបចំយុទ្ធនាការផ្តល់ឈាមដោយស្ម័ក្រចិត្តក្រោមប្រធានបទ «មានសន្តិភាព មានសេចក្តីស្រឡាញ់!​ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់!​» ដែលប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល នៅមជ្ឈមណ្ឌលផ្តល់ឈាម មន្ទីរពេទ្យបង្អែកខេត្តរតនគិរី​ស្ថិតក្នុងក្រុងបានលុង។

លោកវេជ្ជៈបណ្ឌិត បានអំពាវនាវឲ្យយុវជន និងប្រជាជននៅទូទាំងខេត្តរតនគិរី បបួលគ្នាចូលរួមផ្តល់ឈាម ឲ្យបានច្រើនកុះករ នៅតាមមជ្ឈមណ្ឌលផ្តល់ឈាម ដើម្បីចែករំលែកសេចក្តីស្រលាញ់ និងដើម្បីជួយជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាម។ហើយប្រធានបទ «មានសន្តិភាពមានសេចក្តីស្រឡាញ់ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» គឺជាពាក្យស្លោកដ៏សំខាន់មួយ ជាពិសេសក្នុងឱកាស ដែលយុវជនតែងតែបានចាត់ទុកថ្ងៃទី១៤ ខែកុម្ភៈ ជាទិវានៃក្តីស្រលាញ់ ហើយនាំគ្នាផ្តល់ឈាម ដើម្បីបង្កើតជាទម្លាប់ល្អមួយ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ និងចែករំលែកសេចក្តីស្រលាញ់ សម្រាប់សង្គមជាតិយើងទាំងមូល។

លោករវេជ្ជៈបណ្ឌិត អ៊ុង រតនា ក៏បានជំរុញឲ្យមជ្ឈមណ្ឌលផ្តល់ឈាមខេត្ត បង្កើនការអប់រំផ្សព្វផ្សាយ និងបង្កើតឲ្យមានយុទ្ធនាការបរិច្ចាគឈាមច្រើនថែមទៀតដើម្បីធ្វើឲ្យយុវជន ប្រជាជន យើងបានចូលរួមបរិច្ចាគឈាមកាន់តែច្រើន។

លោកវេជ្ជៈ​បណ្ឌិត ហុីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បាន​មានប្រសាសន៍ថា ការផ្តល់​ឈាម​នេះ គឺ​សម្រាប់​ផ្គត់ផ្គង់​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យបាន​ច្រើនពីព្រោះ​ជនរងគ្រោះ​ត្រូវការ​ឈាម​សង្គ្រោះ​ជីវិត​យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ គិត​ជា​មធ្យម​ភាគ៣ប្លោក​នៅមន្ទីរបង្អែកខេត្ត។ ប្រធានមន្ទីរពេទ្យរូបនេះបន្តថា ការបរិច្ចាគ​ឈាម​មិន​ប៉ះពាល់​សុខភាព​នោះទេ​។ ផ្ទុយទៅវិញ​វា​ក៏​ផ្តល់​ប្រយោជន៍​សម្អាត​ឈាម​ចាស់​ជំនួស​ឈាម​ថ្មី ដើម្បី​ជួយ​ទ្រ​ង​ទ្រង់​ដល់​ខ្លួន​យើង ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី