សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើសារលិខិតជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០

(ភ្នំពេញ)៖ កាលពីថ្ងៃអង្គារ៣រោច ខែមាឃ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ បានផ្ញើសារលិខិតជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសារលិខិតនេះផងដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សជាពន្លឹកដោយបានចូលរួមជាមួយបង ប្អូនជនរួមជាតិ និងក្មួយៗ យុវជន ទាំងអស់ អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលចាប់តាំងពីឆ្នាំ២០១១ រៀងរហូតមក យើងតែងប្រារព្ធឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក កុមារ ទូទាំងប្រទេស ហើយដែលប្រធានបទសម្រាប់ឆ្នាំ២០២០នេះ ផ្តោតលើ «សុខភាពកុមារកម្ពុជានាពេលអនាគត»៕ (ដោយ៖ ធូ កុសល)
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖