ស.ស.យ.ក ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចូលរួមចុះសួរសុខទុក្ខគ្រួសារជួបការខ្វះខាត និងពិការភាព

(កំពង់ចាម)៖ ថ្ងៃទី០៩ ខែកុម្ភៈ  ឆ្នាំ២០២០លោកស្រី ប៉ុក ចាន់ថូ ប្រធានអនុសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក រួមជាមួយ ស.ស.យ.ក វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង

សរុប ៤៩ នាក់ ស្រី ២៤ នាក់ លោកមេឃុំ គ.ក.ន.ក ក្រុមប្រឹក្សាឃុំ មេភូមិ ចុះសួរសុខទុក្ខគ្រួសារជួបការខ្វះខាត និង ពិការជើង លោកយាយ សេត ទ្បេង អាយុ ៧៧ ឆ្នាំ ពិការ និងកូនស្រី ឈ្មោះ សេត លី អាយុ ៣៧ មានជំងឺ  នៅភូមិកំពង់សំរិទ្ធិ ឃុំមៀន ស្រុកព្រៃឈរ ព្រមទាំងបាននាំយកអំណោយ៖

-អង្គរ ២០ គីឡូ បានមកពីលោក សូរ សុផាណារ៉ា នាយករងវិទ្យាល័យព្រៃទទឹង និងជាប្រធាន ស.ស.យ.ក វិទ្យាល័យ

-សៀវភៅ ១០ ក្បាល ប៊ិច ៤ ដើម បានមកពី ស.ស.យ.ក ស្រុក

– ត្រី ខ មួយយួរ

– អំបិល ១ គីឡូ

– ថវិកាសមាគមន៍នារី សរុប ចំនួន ៥មុឺនរៀល បានមកពីអនុសាខាសមាគមនារីស្រុក។

លោកស្រីប្រធានបានធ្វើការអន្តរាគមន៍ទៅលោកប្រធានការិយាល័យស្រុកប្រតិបត្តិដើម្បីអោយគាត់ទៅពិនិត្យព្យាបាល ជាមួយនោះដែរកូនប្រុសម្នាក់អាយុ៧ឆ្នាំហើយមិនទាន់បានចុះសំបុត្រកំណើត សុំអោយលោកមេភូមិ មេឃុំត្រួតពិនិត្យឡើងវិញចុះជូនគាត់ករណីមិនបានធ្វើសំបុត្រនោះ។