រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៩ អាណត្តិទី៣

(កំពត)៖ រដ្ឋបាលខេត្តកំពតថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០
បានបើកកិច្ចប្រជុំសាមញ្ញលើទី៩ អាណត្តិទី៣ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីគណៈអភិបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តអាជ្ញាធរក្រុងស្រុកសរុប៨២នាក់។

កិច្ចប្រជុំ កិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់រួមមាន៖ ១. ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត,
២. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត។

៣. ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត, ៤. ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសម្រាប់ខែមករា ឆ្នាំ២០២០ និង៥. បញ្ហាផ្សេងៗ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត