ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនគ្រួសារទីទល់ក្របំផុត ដែលកំពុងជួបបញ្ហាខ្វះខាតប្រចាំថ្ងៃ ក្នុងឃុំទន្លូង ចំនួន ១៤ គ្រួសារ ស្ថិតនៅក្នុងបរិវេនសាលាឃុំទន្លូង នាស្រុកមេមត់

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា សមាជិកកាកកាទក្រហមខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកកាទក្រហមខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកកាទក្រហមខេត្ត ចែកជូនគ្រួសារទីទល់ក្របំផុត ដែលកំពុងជួបបញ្ហាខ្វះខាតប្រចាំថ្ងៃ ក្នុងឃុំទន្លូង ចំនួន ១៤ គ្រួសារ ស្ថិតនៅក្នុងបរិវេនសាលាឃុំទន្លូង នាស្រុកមេមត់។

ថ្លែងនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកកាទក្រហមខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសារដែលជួបការលំបាកដូចពេលនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

អំណោយដែលសាខាផ្តល់ជូនរួមមាន ៖ អង្ករ ២៥គក្រ មី ០១កេស ត្រីខ ០១ឡូ ទឹកស៊ីអូវ ០១ឡូ ទឹកសុទ្ធ ០១យួរ ព្រមទាំងថវិកា ៩០.០០០រៀល ផងដែរ៕