ក្រសួងមុខងារសារណៈផ្សព្វផ្សាយស្តីពីការពង្រឹងការគ្រប់គ្រងស្ថានភាពរដ្ឋបាលនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជូនដល់មន្រ្តីរាជការខេត្តរតនគិរី

(រតនគិរី)៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងស្ថានភាពរដ្ឋបាលនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ត្រូវបានក្រសួងមុខងារសាធារណៈ    ប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី។  សិក្ខាសាលានេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ក្រោមវត្តមាន  ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត និងឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារ សាធារណៈ។
មានប្រសាសន៍បើកសិក្ខាដ៏មានសារៈសំខាន់នេះឯកឧត្តម  មួង ប៉ាង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង មុខងារសាធារណៈ តែងតែ បានសហការជាមួយរមន្ទីរមុខងារសាធារណៈខេត្តបានរៀបចំឲ្យមានសិក្ខាសាលា សំខាន់ៗនៃច្បាប់លិខិតដែលពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីបានជាច្រើនកន្លងមក។

ឯកឧត្តមអភិបាលរងខេត្តបន្តថា   ក្នុងគោលបំណងពង្រឹងនូវសមត្ថភាពមន្រ្តីរជំនាញក្នុងខេត្តរតនគិរី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រុមការងារ បច្ចេកទេសនឹងធ្វើការបង្ហាត់ផ្ទាល់នូវតារាងទូទាត់ បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា។  ហើយ ក្នុងបរិការណ៍នៃ កំណែទម្រង់រាជរដ្ឋាភិបាលកម្ពុជា   បានបង្កើតក្រសួងមុខងារសាធារណៈ ដើម្បីបំពេញ និងការក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារនិងកំណែទម្រង់រដ្ឋបាលជាក់ស្តែងមន្ត្រីរាជការស៊ីវិលបានទទួលចំណេះដឹងបន្ថែមទៀតតាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ៕ (ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី)