ចិន​ជា​ឆ្នាំងបាយ​ពិភពលោក មិត្តភាព​កម្ពុជា ចិន ជា​មិត្តភាព​ដែកថែប​

(​ភ្នំពេញ​)៖ កាលដែល​សម្តេចព្រះ នរោត្តម សីហនុ ទំនាក់ទំនង​ជាមួយ​ចិន ក្រុម​សាធារណរដ្ឋ​តិ​ទៀន​ព្រះអង្គ​ថា ទំនាក់ទំនង​ជាមួយ​អ្នកក្រ ។​ល​។​នា​គ្រានោះ​ព្រះអង្គ​មាន​ព្រះរាជឱង្ការ​ថា បើ​យើង​ទៅ​ពឹងពាក់​អាមេរិក ឆ្ងាយ​ពី​យើង​ទាំង ចម្ងាយ និង​វប្បធម៌ ប្រសិនបើ​យើង​ទំនាក់​ទំនងជា​មូ​យ​ចិន​យើង គៀក​គ្នា​ទាំង​វប្បធម៌ និង​ចម្ងាយ​ដី ។​
​ក៏ប៉ុន្តែ​ប្រទេស​ចិនប្រជាមានិត​នាពេលនោះ​ពុំទាន់​រិ​កច​ម្រើ​ដូច​បច្ចុប្បន្ននេះ​ទេ បើ​និយាយ​អោយ​ស្រួល​ស្តាប់ គឺ​ក្រ ។​
​ចំណេរ​ក្រោយមក​តាម​លំឱន​សម្តេចឪ បាន​ត្រួសត្រាយ សម្តេច​តេ​ជោ ហ៊ុនសែន បាន​បន្ត​មិត្តភាព​និង​សហប្រតិបត្តិការ ដែល​ភាគី​ទាំងពីរ​ប្រសិទ្ធ​នាម​ថា ៖ មិត្តភាព​ដែកថែប​។​
​បច្ចុប្បន្ននេះ​ក្រុម​ដែលជា​ជា​ទាយាទ​បន្ត​ពី​ក្រុម​សាធារណរដ្ឋ​ខ្មែរ​បាន​តិ​ទៀត សម្តេច​តេ​ជោ មិន​ខុស​ពិ​តិ​ទៀន សម្តេចឪ​ព្រះ​បរម​រតន​កោដ្ឋ​ឡើយ ។​​ក្នុងពេល​ថ្មីៗ​នេះ ក្នុង​គ្រា​ដែល​ប្រទេស​ចិន​ជួប​បញ្ហា​ជំ​ងែ​ផ្លូវដង្ហើម​ក្រុមប្រឆាំង​បានទាមទារ​អោយ​កម្ពុជា​បិទផ្លូវ​ហោះហើរ​ទាំង​អស់ពី​ប្រទេស​ចិន និង​យក​និ​សិ​ត្ស​ខ្មែរ​២៣​នាក់​ពី​ទីកន្លែង​ដែល​ផ្ទុះ​វិ​រុស​កូ​រ៉ូ​ណា ។​

​សម្តេច​តេ​ជោ​បាន​ឆ្លើយ​ពន្យល់ថា​ក្នុង​ទំនាក់ទំនង​មិត្តភាព​ចំពោះ​កម្ពុជា​ជាមួយ​ប្រទេស​ជា​មិត្ត​(​និយាយ​ជារួម​)​និយាយ​ថោ​យ​ឡែក ជាមួយ​ចិន​ពេលនេះ​យើង​មិនត្រូវ​រើសអើង​ឬ​រត់ចោល​គ្នា​ឡើយ ដោយ​សម្តេច​ផ្អែកលើ​ពាក្យ​មួយ​ឃ្លា​ថា រួមសុខ រួមទុក្ខ ហើយ​សម្តេច​ក៏បាន​អោយ​មន្ត្រី​គ្រប់ភាគី​ពាក់ព័ន្ធ​ចាត់​វិធាន​​ការទប់ស្កាត់​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ អោយបាន​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​កាលពី​ព្រឹក​មិញ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅ​វិមាន​សន្តិភាព ក្នុងពេល​អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ជម្រាបជូន​ជា​ផ្លូវការ​អំពី​ការសម្រេច​មិនចាំបាច់​បិទ​ជើងហោះហើរ​តាម​អាកាស តាម​កប៉ាល់ទឹក តាមផ្លូវ​គោក ពី​ចិន​មក​កម្ពុជា​ដោយ​មូល​ហេតុថា​៖

១)​ចិន​ជា​ដៃគូ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសច​ដែល​បានធ្វើអោយ​កំណើន​សេដ្ឋកិច្ចជាតិ​រីកចម្រើន​។​

២)​ពលរដ្ឋ​ខ្មែរ និង​ពាណិជ្ជករ​ខ្មែរ​ទទួលបាន​នូវ​ការងារ និង​ផលប្រយោជន៍​វិនិយោគ​ច្រើន​ពី​ទំនាក់ទំនង​ល្អ​រវាង​ចិន​ កម្ពុជា។​

៣)​មាន​សិស្ស និង​និស្សិត​ខ្មែរ​ជាច្រើន​ដែល​ទទួលបាន​អាហារូបករណ៍​កំពុង​សិក្សា​និង​រស់នៅ​ក្នុងប្រទេស​ចិន​។​

៤)​មានការ​ដឹកជញ្ជូន​ផ្លាស់ប្តូរ​ទំនិញ​ជាច្រើន​នាំចេញ និង​នាំ​ចូលមក​កម្ពុជា​ដែល​កំពុង​បម្រើការ​ទីផ្សារ​។​

៥)​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន​កំពុង​ស្ថិតនៅក្នុង​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​ប្រសិនបើ​កម្ពុជា​សម្រេច​បិទ​ជើងយន្តហោះ ឬ​តាម​ផ្លូវទឹក និង​ផ្លូវគោក នៅពេលនេះ គឺ​ស្មើនឹង​កម្ពុជា​រត់ចោល​មិត្ត​ក្នុង​គ្រា​មាន​អាសន្ន រីឯ​កំពស់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក៏​នឹង​ធ្លាក់ចុះ វិស័យ​វិនិយោគ​ពាណិជ្ជកម្ម ទេសចរណ៍ និង​សេវាកម្ម​ជាច្រើន​ទៀត​នឹងត្រូវ​ជាប់គាំង ហើយ​ចំនួន​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ក៏​នឹង​ធ្លាក់ចុះ​ផងដែរ​។

​តាម​ព័ត៌មាន​គឺ​បង្ហាញថា ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា បាន​ឆ្លងទៅ​ប្រទេសមួយ​ចំនួន​នៅ​ជុំវិញ​ប្រទេស​យើង ហើយ​សូម្បីតែ​នៅ​សហរដ្ឋអាមេរិក​ក៏មាន​ឆ្លង​ដែរ​។ បើ​យើង​សម្រេច​បិទ​ជើងយន្តហោះ​ពី​ចិន ក៏​យើង​ត្រូវតែ​បិទ​ជើងយន្តហោះ​មកពី​ប្រទេស​ផ្សេងៗ​ទាំងអស់ ដើម្បី​ធានា​កុំអោយ​មេរោគ​នេះ​ចូលមក​កម្ពុជា​បាន​។​

ការធ្វើ​បែបនេះ គឺ​នឹង​ស្មើនឹង​កាត់ផ្តាច់​កម្ពុជា​ខ្លួនឯង​អោយនៅ​ឯកា ហើយនឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ម៉ាក្រូសេដ្ឋកិច្ច គឺ​ធ្វើបែបនេះ​អត់​ត្រូវ​ទេ​។​

-​កម្ពុជា​មិន​រត់ចោល​មិត្ត​ចិន​ទេ​កាលពី​ព្រឹក​មិញ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅ​វិមាន​សន្តិភាព ក្នុងពេល​អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) នៅក្នុង​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ច្បាស់​អំពី​គោលជំហរ​ឥត​ស្រពិចស្រពិល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងពេលដែល​ដែល​ប្រទេស​ចិន​កំពុង​ជួប​បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) គឺ​កម្ពុជា​មិនត្រូវ​ការជម្លៀស​សិស្ស និស្សិត ឬ​មន្ត្រី​កុងស៊ុល និង​មន្ត្រី​ស្ថានទូត​មក​កម្ពុជា​វិញ​ទេ​។

​ជំហរ​បែបនេះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន​ធ្លាប់បាន​សម្រេច​រួចហើយ​នៅ​ប្រទេស​ជប៉ុន​ក្នុងពេលដែល​ប្រទេស​នេះ​ជួប​គ្រោះ​រញ្ជួយ​ផែនដី​ដែល​បាន ធ្វើអោយប៉ះពាល់​ដល់​រ៉េ​អា​ក់ទ័រ​អគ្គីសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ​ដែល​បង្ក​ការប៉ះពាល់​ដល់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ជប៉ុន​យ៉ាងច្រើន​។​

ក្នុងពេលនោះ គឺ​កម្ពុជា​មិន​បញ្ជូន​សិស្ស​និស្សិត មន្ត្រី​កុងស៊ុល និង​មន្ត្រី​ទូត​ចេញពី​ជប៉ុន​ទេ គឺ​យើង​រក្សាទុក​នៅ​ទីក្រុង​តូ​ក្យូ​ទាំងអស់ ហើយ​ធ្វើតាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​។ ទន្ទឹមនឹង​នោះដែរ គឺ​កម្ពុជា​បាន​ចូលរួម​រៃអង្គាស​មូលនិធិ​ជួយ​ជប៉ុន​ថែម​ទៀតផង ទោះបី​ច្រើន​ឬ​តិចក្តី ។ កម្ពុជា​ជា​ប្រទេស​ក្រីក្រ​ពិតមែន តែ​ទឹកចិត្ត​យើង​អត់​ក្រ​ទេ ហើយ​មិត្ត​ជប៉ុន​ក៏បាន​អរគុណ​កម្ពុជា​ចំពោះ​ទឹកចិត្ត​និង​មិត្តភាព​ដ៏​ល្អ​នេះ​។​

​ករណី​មួយទៀត​គឺ​យើង​បានសម្រេច​ដូចគ្នា​នៅ​ប្រទេស​កូរ៉េខាងត្បូង នៅពេលដែល​ប្រទេស​កូរ៉េខាងជើង​ប្រកាស​ធ្វើសង្គ្រាម ក៏​កម្ពុជា​មិន​ជម្លៀស​ពលរដ្ឋ សិស្ស និស្សិត​ខ្មែរ​ចេញពី​កូរ៉េខាងត្បូង​ដែរ គឺ​យើង​នៅ​រួមសុខទុក្ខ​ជាមួយគ្នា ។​

ដោយសារ​ភាពស្មោះត្រង់ និង​គុណ​ធ​ម៍​ដែល​កម្ពុ​ជាមាន​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង គឺ​ប្រទេស​នេះ​បាន​ទទួលយក​បងប្អូន​កូនក្មួយ​កម្មករ​ជាច្រើន​ពី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​។​

​នៅពេលនេះ ប្រទេស​ចិន​ជា​មិត្ត​ក៏​កំពុង​ជួប​បញ្ហា​ដែល​កម្ពុជា​មិនអាច​រត់ចោល​មិត្ត​បានឡើយ គឺ​ដូច​ពាក្យ​ខ្មែរ​យើង​ដែល​តែង​និ​យា​ថា “​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ហើយក៏​មិន​រត់ចោល​គ្នា​ក្នុង​គ្រ​អាសន្ន​លំបាក​ឡើយ​” ។​

​ជាការ​ឆ្លើយតប ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា ៖
<<​មានតែ​វាយោ​បក់បោក​ខ្លាំង​ទើប​អាច​ដឹង​ពី​ភាព​ស៊ូទ្រាំ​នៃ​ស្មៅ មានតែ​ក្នុង​កាលៈទេសៈ​នៃ​ការលំបាក​ទើប​ស្គា​ល់ពី​មិត្តភក្តិ​ពិតប្រាកដ​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​តស៊ូ​ឈរ​ជាមួយ​ប្រជាជន​ចិន ចាប់ដៃគ្នា​ប្រឆាំងនឹង​ជំងឺ​វីរុស​មួយ​នេះ ក្នុងខណៈដែល​ប្រទេស​ចិន កំពុង​ជួបនឹង​បញ្ហា​ជំងឺ​វីរុស​កូ​រ៉ូ​ណា យើងខ្ញុំ​ពិតជា​រំភើប​ជាខ្លាំង ត្រូវតែ​ចងចាំ​ក្នុង​ក្រអៅបេះដូង​ជានិច្ច​>>​។​

​ក្នុងជំនួប​ជាមួយ​កម្មករ​កម្ម​ការ​និស្សិត​នៅ​ក្រុង​សេ​អ៊ូ​ល សម្តេច​បាន​មានប្រសាសន៍ថា ប្រសិនបើ ភាគី​ចិន​អោយ​ខ្ញុំ​ទៅ វូ​ហាន់ សួរសុខទុក្ខ កូនក្មួយ​នៅ​ទីនោះ​ខ្ញុំ​នុង​ទៅ ។​

​សារ​នេះ​ធ្វើអោយ​កក្រើក​ពិភពលោក ចំពោះ​ការតាំង​ចិត្ត​របស់​សម្តេច​តេ​ជោ ។​

​ក្នង Facebook ផ្លូវការ​របស់​សម្តេច​បានសរសេរថា ៖
​តាម​គម្រោង​នៅ​ថ្ងៃទី​៥ កុម្ភៈ​នេះ ខ្ញុំ​គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​កូរ៉េខាងត្បូង​ឆ្ពោះទៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​ប្រទេស​ចិន ដើម្បី​ទៅសួរសុខទុក្ខ​កូនក្មួយ​និស្សិត​ខ្មែរ ២៣ នាក់​ដែល​កំពុង​សិក្សា​នៅ​ទីនោះ​។ ប៉ុន្តែ​មកទល់​ម៉ោង​១១:០០​យប់​ម៉ិ​ញ ទើប​ក្រសួងការបរទេស​ចិន​ឆ្លើយតប​ថា​មិនអាច​រៀបចំ​ជូន​ដល់​ការធ្វើដំណើរ​របស់ខ្ញុំ​ទៅកាន់​ទីក្រុង​វូ​ហាន​បានទេ ព្រោះ​ទីក្រុង​នេះ​បានប្រកាស​ភាពអាសន្ន​បិទ​មិន​ឲ្យ​មាន​ចរាចរណ៍​ឆ្លងកាត់​នៅក្នុង​តំបន់​នេះ​នៅឡើយ ហើយ​ចំពោះ​និស្សិត​វិញ​ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ទីកន្លែង​រស់នៅ​បានដែរ​។​

​ដោយសារ​មិត្ត​ចិន​យល់​អំពី​ការព្រួយបារម្ភ​របស់ខ្ញុំ​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ចិន នៅ​ព្រឹក​ម៉ិ​ញ​នេះ ខាង​រដ្ឋាភិបាល​ចិន​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​ភាគី​មិត្ត​ចិន និង​បាន​ស្វែងយល់​អំពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ចិន​ចំពោះ​បងប្អូន​និង​កូនក្មួយ​សិស្ស​និស្សិត​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​នឹងសិក្សា​នៅក្នុង​ទីក្រុង​វូ​ហាន ក៏ដូចជា​នៅ​ទូទាំងប្រទេស​ចិន​។

​ដូច្នេះ​នៅ​រសៀល​នេះ ខ្ញុំ​នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​កូរ៉េខាងត្បូង​ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង មុននឹង​ធ្វើដំណើរ​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ដែល​គោរព​ស្រឡាញ់​ខ្ញុំ និង​ចង់អោយ​ខ្ញុំ​មាន​សុខភាព​ល្អ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​សិស្ស​និស្សិត​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​វូ​ហាន និង​នៅក្នុង​ប្រទេស​ចិន​ទាំងអស់​ជួបតែ​សេចក្តីសុខ សំណាងល្អ និង​ចៀស​ផុតពី​ជំងឺ​ទាំងឡាយ​។​

​នា​រសៀល ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឯកឧត្តម លី ខឺ ឈាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុង​ជំ​នូ​ប​ពិភាក្សា​នោះ ឯកឧត្តម លី ខឺ ឈាំ​ង បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន និង​ប្រជាជន​ចិន កំពុងតែ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​វីរុស​កូ​រ៉ូ​ណា​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​ប្រទេស​ចិន​នៅពេលនេះ គឺ​បង្ហាញ​ពី​ការគាំទ្រ​ដ៏​ខ្លាំង​
​ក្លា​ចំពោះ​ប្រទេស​ចិន​ក្នុង​គ្រា​លំបាក​។​

រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ចិន មាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ចំពោះ​ជំងឺ​កូ​រ៉ូ​ណា​នេះ ហើយ​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​ផលប្រយោជន៍​របស់​ប្រជាជន​ចិន និង​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​។

​នាពេល​នោ​ញ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា ទស្សន​កិច្ច​នៅពេលនេះ គឺ​បានបង្ហាញ​អំពី​សា​
​ម​គ្គី​ភាព​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ក្នុង​គ្រា​លំបាក​នេះ ពិសេស​គឺ​បង្ហាញ​អំពី​ជំនឿ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​និង​រស់នៅ​ប្រទេស​ចិន​។​

​ទស្សនកិច្ច​នៅពេលនេះ ក៏​ដើម្បី​លុប​បំបាត់​នៃ​ការភ័យខ្លាច​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​គឺ​ការប្រឆាំង​ទៅនឹង​ភាពភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​បាន​គូសបញ្ជាក់ថា កម្ពុជា​ចង់បង្ហាញ​ពី​ការគាំទ្រ ជាមួយ​ប្រទេស​ចិន​ក្នុងពេលដែល​ចិន​កំពុងតែ​ប្រយុទ្ធប្រឆាំង​ទៅនឹង​វីរុស​កូ​រ៉ូ​ណា​នេះ​។​

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ នឹងចូលរួម​សុខ​រួមទុក្ខ​ជាមួយនឹង​គ្រួសារ​ជនរងគ្រោះ​ដោយសារ​វីរុស​នេះ​។​

​នាពេល​នោ​ញ​ផងដែរ សម្ដេច​តេ​ជោ អរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា កំពុងតែ​រស់នៅ​ប្រទេស​ចិន គ្រា​ដែល​រដ្ឋាភិបាល​ចិន បាន​ចាត់វិធានការ​មួយចំនួន​ដើម្បី​ជួយ​ដល់​និស្សិត​កម្ពុជា​។

​សម្ដេច​បាន​បញ្ជាក់ថា អ្វីដែល​សំខាន់​មិនមែន​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ទេ ប៉ុន្តែ​គឺជា​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​។​

សម្ដេច​បាន​ចាត់ទុកថា​បញ្ហា​ជំងឺ​កូ​ណា​នេះ​គឺជា​សង្គ្រាមចិត្តសាស្ត្រ ដែល​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​។
​មាន​អ្នកខ្លះ​ចោទប្រកាន់ថា​រាជរដ្ឋាភិបាល ថា​បាន​ដោះដូរ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ទៅវិញ តែ​ការលើកឡើង​នោះ​គឺ​សុទ្ធតែជា​រឿង​មិន​ពិត​ទាល់តែសោះ ពីព្រោះ​សម្ដេច​បន្ត​ការយកចិត្តទុកដាក់​ចំពោះ​និស្សិត ដែល​កំពុងតែ​សិក្សា​នៅ​ប្រទេស​ចិន​។​

សម្ដេច​តេ​ជោ​មិនអាច​រត់ចេញ​ពីអ្វី​ដែល​កំពុង​កើតឡើង​នេះ​បានទេ ប៉ុន្តែ​សម្ដេច​នៅតែ​បង្ហាញ​ពី​ការ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​ចិន​។​

​បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន​បាន ជួបពិភាក្សា​ការងារ​ជាមួយ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិ ឯកឧត្តម Xi Jinping ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ នៅក្នុង​ជំនួប​នេះដែរ ឯកឧត្តម ប្រធានាធិបតី បាន​ជម្រាប​សម្ដេច​ថា ឯកឧត្ដម ពិតជា​រីករាយ​ក្នុង​ការជួប​សម្តេច​ជាថ្មី​ម្តងទៀត​នៅ​ទីក្រុង​ប៉េកាំង​។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋ​ចិន ក៏ដូចជា​រដ្ឋាភិបាល​ចិន កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ «​កូ​រ៉ូ​ណា​»​នេះ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​និស្សិត​កម្ពុជា​កំពុង​រស់នៅក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​ចិន​កំពុង​យកចិត្តទុកដាក់​។​

​លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រ​ប្រទេស​ចិន ហើយ​កម្ពុជា បាន​ចូលរួម រួមសុខ រួមទុក្ខ​ជាមួយ​ប្រទេស​ចិន ឯកឧត្តម​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​កម្ពុជា​។​

ឯកឧត្តម​បាន​គូស​បញ្ជាក់ដែរថា ចាប់ពី​ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង​កម្ពុជា និង​ចិន ចាប់ផ្តើម​ក្នុង​ទំព័រ​សករាជ​ថ្មី ដោយបាន​អនុវត្ត​នូវ​នយោបាយ ជោគវាសនា​រួមគ្នា ហើយ​អាចដាក់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​កម្រិត​ថ្មី​មួយទៀត​ចាប់ពីពេលនេះ​តទៅ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​មាន​ប្រសាសន៍​ឆ្លើយតប​ថា សម្តេច​ពិតជា​អរគុណ​លោក​ប្រធានាធិបតី ដែល​បានទទួល​សម្តេច​ក្នុងពេល​វេលា​ដ៏​ខ្លី ហើយ​សម្តេច​បាន​គូសបញ្ជាក់ថា គោលបំណង​នៃ​ការធ្វើដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចិន​មាន​៣​ចំណុច​៖

​ទី​១. បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយរ​ដ្ឋា​ភិ​បាល​ចិន ក៏ដូចជា​ប្រជាពលរដ្ឋ​ចិន​នៅក្នុង​គ្រា​លំបាក​នេះ​។​

​ទី​២. ដើម្បី​ពង្រឹង​នូវ​ស្មារតី និង​ជំនឿ​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​រស់នៅ និង​សិក្សា​នៅ​ប្រទេស​ចិន ឱ្យ​បន្ត​ស្នាក់នៅ​ប្រទេស​ចិន​ទៀត តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ចិន ។​

​ទី​៣. បញ្ជូន​សារ​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា ជំងឺ​របស់​ពលរដ្ឋ​កម្ពុជា មិនមែន​ជំងឺ​បង្កឡើង​ដោយ​មេរោគ «​កូ​រ៉ូ​ណា​» នោះទេ គឺ​ជំងឺ​ភ័យខ្លាច ហើយ​មកដល់​ពេល​​នេះ​មិនទាន់​ពលរដ្ឋ​កម្ពុជា​ណា​ម្នា​ក់កើត​ជំងឺ​នេះ​ទេ​។

​សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ដែរថា ប្រទេស​ខ្លះ​ហាក់បីដូចជា​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ​ធ្វើឱ្យមាន​ការភ័យខ្លាច​ដ​ល់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា មុននេះ​សម្តេច​បាន​ចាប់ដៃ ឯកឧត្តម លី ខឺ​ឈាង បើទោះបីជា​ឯកឧត្តម ទើប​ត្រឡប់​មកពី​ទីក្រុង​វូ​ហាន​ថ្មីៗ​ក៏ដោយ​។

​សម្តេច​តេ​ជោ គូសបញ្ជាក់ថា សម្តេច​មិន​ពាក់​ម៉ាស់​ទេ បើ​ពាក់​ម៉ាស់​មិនបាច់​មក​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ទេ​។ សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ទៀតថា ទោះបី​មិត្ត​ចិន​បាន​ត្រៀម​ម៉ាស់​សម្រាប់​ស​ម្តេចក៏ដោយ ក៏​សម្តេច​មិន​ពាក់​ដែរ​។

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ក៏បាន​ចូលរួម​រំលែក​នូវ​ទុក្ខ​កង្វល់​ទាំងឡាយ​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំងឺ​បង្កដោយ​មេរោគ «​កូ​រ៉ូ​ណា​» នេះ​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា សម្តេច​គាំទ្រ​រដ្ឋាភិបាល​ចិន ចំពោះ​វិធាន​ការដែល​បានធ្វើ​នាពេល​កន្លងមកនេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា កាលពី​ឆ្នាំទៅ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​ជោគវាសនា​រួមគ្នា​។ សម្តេច​តេ​ជោ បាន​បន្ថែមថា មិនមាន​នរណា​អាច​បំបែកបំបាក់​មិត្តភាព​រវាង​ចិន និង​កម្ពុជា​ឡើយ​។ វត្តមាន​របស់​សម្តេច​នៅ​ប្រទេស​ចិន​នាពេលនេះ គឺ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រទេស​ចិន ហើយ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​​បញ្ជាក់​ទៅ​ឯកឧត្តម​ប្រធានាធិបតី​ចិន​ថា នៅ​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​នឹង​ថយចុះ​បន្តិច ដោយសារ​ការប្រែប្រួល​នៃ​សភាពការណ៍​នានា​លើ​ពិភពលោក​។ សម្តេច​តេ​ជោ បានស្នើ​រដ្ឋាភិបាល​ចិន បន្ត​គាំទ្រ​ដល់​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​រោងចក្រ​រប​ស់​ចិន​នៅ​កម្ពុជា ឱ្យ​បន្ត​ដំណើរការ ដោយ​កម្ពុជា​នឹង​កែលំអរ​បរិយាកាស​នានា ដើម្បី​ធានា​ដល់​ដំណើរការ​រោងចក្រ​ទាំងនេះ​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ឱ្យមាន​ការទាក់ទាញ​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​បន្ថែមទៀត​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឯកឧត្តម​ប្រធានាធិបតី​ចិន ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​នៅក្នុង​ប្រ​​ទេស​ចិន។

​ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​សម្តេច​តេ​ជោ បាន​ស្នើឱ្យ​បង្កើនល្បឿន​ចរចា​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ចិន តែង​ចាត់ទុក​កម្ពុជា​ជា​មិត្ត «​ដែកថែប​» ដូច្នេះ​គួរ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​

ជារួម​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន ជាពិសេស​ទាក់ទង​ការវិនិយោគ និង​ពាណិជ្ជកម្ម កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន និង​មាន​ល្បឿន​យ៉ាង​ល្អ​។​

សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ដែរថា នៅ​ខែមីនា ខាងមុខនេះ សម្តេច​នឹង​សម្ពោធ​ផ្លូវ​ដែលមាន​ប្រវែង​ជាង ៣០០​គីឡូម៉ែត្រ ដែលជា​ផ្លូវ​កសាងឡើង​ក្រោម​កម្ចី​របស់​ចិន​។

​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់​វិញ សម្តេច​បាន​គូស​បញ្ជាក់ដែរថា កន្លងមកនេះ គឺ​កម្ពុជា​បាន​បិទ​ជា​ស្ថាពរ​នូវ​ល្បែងភ្នាល់​តាម​អន​ឡាញ ក្នុង​គោលដៅ​ពង្រឹង​សន្តិសុខ លុបបំបាត់​ឧក្រិដ្ឋកម្ម​មួយចំនួន​នៅ​កម្ពុជា ហើយក៏​អាចជួយ​ដល់​ប្រទេស​ចិន​ផងដែរ​។ ជាថ្មី​ម្តងទៀត​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​លោក​ប្រធានាធិបតី​ចិន និង​ប្រជាពលរដ្ឋ​ចិន ដែល​តែងតែ​គាំទ្រ​ប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា កម្ពុជា គឺជា​មិត្ត​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​ចិន ហើយនឹង​បន្ត​ជោគវាសនា​តែមួយ​ជាមួយគ្នា​។​

​ឯកឧត្តម ប្រធានាធិបតី​ចិន បាន​ឆ្លើយតប​ថា ឯកឧត្តម​សូម​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលមាន​ភក្តីភាព​ជាមួយ​ប្រជាជន​ចិន និង​រដ្ឋា​ភិ​​បាល​ចិន​។​កម្ពុជា និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​មិត្ត «​ដែកថែប​» របស់​ចិន​។​

​លោក​ប្រធានាធិបតី​បាន​លើកឡើងថា ក្នុង​ប្រវត្តិសាស្ត្រ​ជាង​១​ពាន់​ឆ្នាំនេះ ពលរដ្ឋ​ចិន​តែងតែ​ជួប​នូវ​ឧបសគ្គ​ជាច្រើន ហើយ​ចុង​ក្រោយនេះ​ពលរដ្ឋ​ចិន​មាន​ភាពក្លាហាន​ប្រឈមមុខ​ជាមួយ​គ្រោះថ្នាក់​ដែល​មិនអាច​ចៀសវាង​បាន តែ​ក៏​អាច​ដោះស្រាយ​បញ្ហា​នោះបាន​។

ឯកឧត្តម​បន្តថា ក្រោយពេល​មេរោគ​បាន​ផ្ទុះឡើង គណ​បក្សកុម្មុយនិស្ត​ចិន បាន​បើក​កិច្ចប្រជុំ ហើយ​ក៏បាន​ដាក់ចេញ​ចំណាត់​ខ្ពស់ និង​ម៉ត់ចត់​បំផុត​លើ​បញ្ហា​នេះ និង​បាន​ឯកភាពគ្នា​ដាក់​ផលប្រយោជន៍​ប្រជាជន​ចិន ជា​អាទិភាព​ខ្ពស់​។​

​ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា បើ​រដ្ឋាភិបាល​ចិន មិន​ចាត់វិធានការ​ភ្លាមៗ និង​ច្បាស់លាស់​ទេ ជំងឺ​នេះ​អាចមាន​គ្រោះថ្នាក់ និង​ធ្ងន់ធ្ងរ​ជាង​នេះ​។​

ឯកឧត្តម​ប្រធានាធិបតី​បន្តថា កន្លងមកនេះ រដ្ឋាភិបាល​ចិន បាន​បង្កើត​គណៈកម្មកា​រ​ចំនួន​៣ ធ្វើការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​នេះ​។​

​ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​ចិន បានទទួល​ការគាំទ្រ និង​អបអរសាទរ​ពី​អង្គការ​សុខភាព​ពិភពលោក WHO ចំពោះ​ការព្យាយាម​ដោះស្រាយ​នូវ​ជំងឺ​នេះ​។ ឯកឧត្តម ប្រធានាធិបតី បានឱ្យដឹងថា ទីក្រុង​វូ​ហាន មាន​ប្រជាពលរដ្ឋ​ប្រមាណ ១០​លាន​នាក់ ហើយ​នៅ​ខេត្ត​ហូ​ប៉ី មាន​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៦០ ទៅ​៧០​លាន​នាក់​។

​ដោយសារ​តែមាន​ចំណាត់ការ​ច្បាស់លាស់ និ​មាន​ប្រសិទ្ធភាព ទើប​ធ្វើឱ្យ​ការរីក​រាលដាល​ជំងឺ​នេះ​មានការ​ថមថយ​។ ឯកឧត្តម​ប្រធានាធិបតី បាន​គូស​បញ្ជាក់ទៀតថា ការភ័យខ្លាច គឺជា​បញ្ហា​ដ៏​ធំ តាមពិត​អត្រា​ឆ្លង​ជំងឺ​នេះ មាន​កម្រិត​ទាប​បំផុត ធៀប​ជាមួយ​ជំងឺ​ផ្សេងៗ​ទៀត​។

​ឯកឧត្តម​ប្រធានាធិបតី បាន​លើកឡើងថា តាម​ការស្រាវជ្រាវ​ជំងឺ​នេះ អាច​ព្យាបាល​បាន ហើយ​អ្នកជំងឺ​មួយចំនួន​បាន​ព្យាបាល​ឱ្យ​ជា​ឡើងវិញ ហើយ​អ្នកខ្លះ​កំពុងមាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​ផងដែរ​។​

​ឯកឧត្តម​ប្រធានាធិបតី បាន​វាយតម្លៃថា ជំងឺ​នេះ​គ្រាន់តែ​ជា​ជំងឺ​មួយ​ស្ថិតក្នុង​អន្តរកាល​ប៉ុណ្ណោះ​។

​លោក​ប្រធានាធិបតី ក៏បាន​គូស​បញ្ជាក់ដែរថា កាលពី​ប៉ុន្មាន​ឆ្នាំមុន ចិន ក៏បាន​ជួបប្រទះ​ជាមួយ​ជំងឺ «​សា​» ផងដែរ​។​

លោក​ប្រធានាធិបតី បាន​គូស​បញ្ជាក់ដែរថា រដ្ឋាភិបាល​ចិន មាន​ជំនឿ​លើ​សមត្ថភាព​ក្នុងការ​ដោះស្រាយ និង​កម្ចាត់​ជំងឺ ​នេះ​។

​ឯកឧត្តម​ប្រធានាធិបតី បាន​ថ្លែងថា លោក​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានបង្ហាញ​នូវ​ការគាំទ្រ​ដ៏​ខ្លាំង​ចំពោះ​ប្រទេស​ចិន មានន័យថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​ការ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ប្រទេស​ចិន មិនតែប៉ុណ្ណោះ​សម្តេច​តេ​ជោ និង​រដ្ឋាភិបាល​កម្ពុជា បន្ត​គាំទ្រ និង​ជឿទុកចិត្ត​ប្រទេស​ចិន​។

​ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា មាន​និស្សិត​កម្ពុជា​កំពុង​នៅក្នុង​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​ចិន នឹង​យកចិត្តទុកដាក់​ខ្ពស់​។​

​ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា កម្ពុជា ជា​មិត្ត​ស្មោះត្រង់​របស់​ចិន​។ លោក​ប្រធានាធិបតី បាន​ផ្ញើ​នូវ​ការ​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេច​ព្រ​បរមនាថ​នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិ ន​រោ​ត្ត​មុនិនាថ សីហនុ ដែល​បាន​សព្វ​ព្រះ​ហឫទ័យ​រំលែក​ទុក្ខលំបាក​ជាមួយ​រដ្ឋាភិបាល​ចិន​។ ឯកឧត្តម​ប្រធានាធិបតី ក៏បាន​អរ​ព្រះ​​គុណ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​បាន​សព្វ​ព្រះរាជ​ហ​ឫ​រាជ​ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន និង​៥​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​ការលំបាក​របស់​ចិន​។​

ឯក​ឧ​ត្ត​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន អាច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ពេលណា​ក៏បាន ហើយ​លោក​ប្រធានាធិបតី អាច​ជួប​សម្តេច​តេ​ជោ​ច្រើនដង និង​ញឹកញាប់ ដើម្បី​ពង្រឹង​កិច្ចសហ ប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​ប្រធានាធិបតី បាន​លើកឡើងថា លោក​គាំទ្រ​ចំពោះ​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ ហើយ​ត្រូវតែ​បង្កើនល្បឿន​នៃ​ការរៀបចំ​ឯកសារ​ឈានទៅ​ការចុះហត្ថលេខា​ឱ្យបាន​ឆាប់​បំផុត​។ ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា នៅ​ខែមករា ឆ្នាំ​២០១៩ កន្លងទៅ លោក​ក៏បាន​លើក​ពី​ការអនុវត្ត​ច្បាប់​នៅ​ខេត្ត​ព្រះសីហនុ ហើយ​សម្តេច​បាន​បញ្ឈប់​នូវ​ល្បែងភ្នាល់​អន​ឡាញ​។ លោក​ប្រធានាធិបតី បង្ហាញ​ការសរសើរ​ដោយស្មោះ​ចំពោះ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​នេះ​។​

​ឯកឧត្តម​ប្រធានាធិបតី បាន​អះអាងថា ចិន​នឹង​ផ្តល់ជំនួយ​សម្រាប់​កម្ពុជា និង​ខេត្ត​ព្រះសីហនុ ទៅតាម​តម្រូវការ​នៃ​ភាពចាំបាច់​របស់​កម្ពុជា​។ ឯកឧត្តម​ប្រធានាធិបតី បាន​លើកឡើងថា រដ្ឋាភិបាល​ចិន​នឹង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ចិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា និង​នាំចូល​ផលិតផល​ពី​កម្ពុជា​ចូល​ប្រទេស​ចិន​។ លោក​ប្រធានាធិបតី​ស្នើ​កម្ពុជា ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​ល្អប្រសើរ ដែល​គាំទ្រ​ដល់​ការវិនិយោគ និង​ធ្វើ​ធុរកិច្ច​។ លោក​ប្រធានាធិបតី ស្នើឱ្យ​ពិនិត្យមើល​តើ​អ្នកវិនិយោគ​ចិន​ប្រឈម​អ្វីខ្លះ ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​រក​វិធាន​ការជួយ​ដល់​អ្នកវិនិយោគ​ទាំងនោះ​។​

​ជា​ចុងក្រោយ​ប្រធានាធិបតី​ចិន បាន​អញ្ជើញសម្តេច​តេ​ជោ ឱ្យបំពេញ​ទស្សនកិច្ច​នៅ​ចិន​ក្នុងពេល​សមស្រប​ណាមួយ​នាពេល​ក្រោយ​បន្ថែមទៀត​។​

-​ដំណាក់​កាលដែល​បណ្តា​ប្រទេស​នានា​ជួប​បញ្ហា​ការផ្គត់ផ្គង់ មិនទាន់​ដោយសារ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​សម្ភារៈ​ជាច្រើន​ទៅ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ក្នុងតំណាក់កាល​នេះ ត្រូវ​ផ្អាក​មួយរយៈ​ដែល​ធ្វើអោយ​បណ្តា​រោងចក្រ​នានា​លើ​សកលលោក ត្រូវ​គាំង ។​

– ក្រុម ហ៊ុ ន Nissan នឹង បិទ រោងចក្រ នៅក្នុងប្រទេស ជប៉ុន ដោយសារកង្វះគ្រឿងបង្គំមកពីប្រទេស ចិន ។​

– ប្រ៊ែ ន រថយន្ត លំដាប់ ពិភពលោក ជាច្រើន កំពុង ប្រឈម នឹង ការ ផ្អាក ដំណើរកា ដូចគ្នានេះដែរ ដោយសារតែ វិស័យ ផលិត ភាគច្រើន របស់ ចិន នៅ បិទ ការផលិត ដោយសារតែ ការរីក រាលដាល នៃ វីរុសកូរ៉ូណា ។

-​ដោយឡែក​នៅ​កម្ពុជា GMAC បាន​បញ្ជាក់ថា រោងចក្រ​កាត់ដេរ​សម្លៀក​​បំពាក់ និង​ស្បែកជើង​មួយចំនួន នឹងត្រូវ​ផ្អាក​ដំណើរការ​រយៈពេល​១ ឬ​២​ខែ នៅ​ចុងខែ​កុម្ភៈ​នេះ ដោយសារ​ខ្វះ​វត្ថុ​ធាតុ​ដើមពី​ចិន ។​

GMAC បានបញ្ជាក់​ទៀតថា «​សម្រាប់​រោងចក្រ​មួយចំនួន​វត្ថុធាតុដើម​នៅក្នុង​ស្តុក សម្រាប់​ផលិតកម្ម​អាច​នឹង​អស់ នៅត្រឹម​សប្តាហ៍​ក្រោយ ឬ​សប្តាហ៍​បន្ទាប់ ហើយ​ការបិទ​រោងចក្រ​បណ្តោះអាសន្ន នៅ​ប្រទេស​ចិន​អាច​នឹង​ធ្វើឱ្យ​រោងចក្រ​មួយចំនួន​ខ្វះ​វត្ថុធាតុដើម នៅ​ចុងខែ​ក្រោយនេះ និង​ក្នុង​ខែមីនា​ខាងមុខ​។ ប្រឈម​នឹង​បញ្ហា​នេះ រោងចក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការផ្អាក ប្រតិបត្តិការ​ផលិតក​ម្ម​ជា​បណ្តោះអាសន្ន ដែលមាន​រយៈ​ពេញ​១​ខែ​ពេញ ឬ​ដល់​២​ខែ​»​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បើ​រោងចក្រ​មួយចំនួន​បិទ​នៅពេល​ខាងមុខ កុំ​ច្រឡំ​ថា​ដោយសារ EBA គឺ​ដោយសារ​វីរុស​កូ​រ៉ូ​ណា ធ្វើ​ឲ្យ​ខ្វះ​វត្ថុធាតុដើម​នាំ​មកពី​ចិន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នៅពេល​ខាងមុខនេះ ប្រសិនបើ​មានការ​បិទ​រោងចក្រ​ណាមួយ មិនមែន​មកពី​បញ្ហា EBA (​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​របស់​អឺរ៉ុប​) នោះទេ​។
​ចាំ​មើលទៅ​បើទោះបី​មាន ឬ​គ្មាន EBA ព្រោះ​អាចមាន​វត្ថុធាតុដើម​មួយចំនួន ដែល​កំពុងតែ​យកមក​ដេរ​នៅ​ស្រុក​ខ្មែរ រួចហើយ​បន្ត​នាំចេញ យើង​អត់​សាច់​​ក្រណាត់ តើ​យើង​បាន​អី​ដេរ​? ដូច្នេះ​កម្មករ​ច្បាស់​ជា​ជួបប្រទះ​នូវ​បញ្ហា​ខ្វះ​ការងារ​ធ្វើ យើង​ត្រូវ​គិត​ឲ្យ​ហើយ​។ រឿង EBA បើទោះបី​គេ​ដក​ទាំងស្រុង ឬ​ដក​ផ្នែក​ខ្លះ​ក៏​គង់តែ​ដល់​ខែសីហា​បានចាប់ផ្តើម​អនុ វត្តន៍»។​

​ដូច្នេះ​យើង​អាច​វាយតម្លៃ​បាន​ហើយ​ថា ៖​ប្រទេស​ចិន បច្ចុប្បន្ន​ពុំមែន​ដូច​ប្រទេស​ចិន​កាលពី​គ្រា​ដើមឡើយ​(​ចិន​ក្រីក្រ​)​ពិភពលោក​នេះ​ពិតជា ត្រូវការ​វត្តមាន​ទីផ្សារ ចិន និង​ការផ្គត់ផ្គង់​ពី​ប្រទេស​ចិន​ឬ​យើង​អាច​និយាយ​មួយបែប​ទៀត​បាន​ថា ៖ ចិន​គឺជា​ឆ្នាំងបាយ​របស់​ពិភព​​លោក ៕ ​ដោយ​៖ ជា ច័ន្ទ​បរិបូរ​ណ៌​