មន្ទីរព័ត៌មានខេត្តរតនគិរី ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០

 

(រតនគិរី)៖ មន្ទីរព័ត៌មានខេត្តរតនគិរី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០​ បានធ្វើការប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩  និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២០។  កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។​

លោក សុខ ណារ៉ា ប្រធានការិយាល័យរដ្ឋបាលមន្ទីរព័ត៌មានខេត្តរតនគិរី បានអាននូវបទបញ្ជាផ្ទៃក្នុងស្តីពីការអនុវត្តការងាររបស់មន្រ្តីរាជការជូនអង្គប្រជុំ ឲ្យបានយល់ជ្រួតជ្រាបពីការបំពេញការងារជូនរដ្ឋផងដែរ។​

ឯកឧត្តម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានបានថ្លែងនូវការកោតសរសើរដល់មន្រ្តីព័ត៌មានទាំងអស់ដែលបានខិតខំអនុវត្ត និងទទួលខុសត្រូវក្នុងការសម្រេចបានតាមតួនាទី និងភារកិច្ចរបស់ខ្លួន​ដោយទទួលបាននូវលទ្ធផលមួយ  ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០១៩កន្លងមកនេះ។ 

ជាពិសេសមន្ទីរបានផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនតាមគ្រប់រូបភាពអោយប្រជាពលរដ្ឋ  បានយល់ជ្រូតជ្រាបអំពីការអភិវឌ្ឍរីក ចំរើនលើគ្រប់វិស័យរបស់ប្រទេសជាតិក្រោម ការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ជាពិសេសការដឹកនាំប្រកបដោយកិតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន  ជានាយករដ្ឋមន្រ្តី។

ឯកឧត្តម  កុល ផាន់ណា  ក៏បានផ្តាំផ្ញើដល់មន្រ្តីមន្ទីរព័ត៌មានខេត្តទាំងអស់ក្នុងឆ្នាំ២០២០នេះ   ធ្វើយ៉ាងណាត្រូវបន្តរួមសហការគ្នាឈរលើស្មារតីទទួលខុសត្រូវខ្ពស់   ចំពោះភារកិច្ចរបស់ខ្លួន និងត្រូវចូលរួមចំណែកអោយបានសកម្មតាមរយៈការផ្សព្វផ្សាយព័ត៌មាន ការផ្តល់ព័ត៌មាន ការអប់រំចំណេះដឹង  និងការកំសាន្តសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្ត  តាមទិសស្លោក (ប្លែក លឿនទុកចិត្តបាន  នៅទីណា ពេលណាក៏បាន) ដែលដាក់ចេញដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី

Qq