សួនច្បារច្រាំងទន្លេសាងសង់បាន ៥២ ភាគរយ អាជ្ញាធរខេត្តកំពង់ចាម ចេញវិធានការបន្ថែមបាវច្រកខ្សាច់ដើម្បីការពារ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២០ ក្រោយពីដឹកនាំមន្ត្រីអាជ្ញាធរ ចុះពិនិត្យការសាងសង់ច្រាំងទន្លេស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ ចាម បានចេញវិធានការ ឲ្យមន្ត្រីជំនាញ រៀបចំបាវច្រកខ្សាច់បន្ថែមទៀត ដើម្បីទប់ស្កាត់ការពារតាមចំណុចមួយចំនួន កុំអោយបាក់ស្រុតច្រាំងទន្លេ ។

លោក អ៊ុម វិបុល បានថ្លែងឲ្យដឹងថា ច្រាំងទន្លេនិងសួនច្បារដែលជាតំបន់ទេសចរណ៍តាមដងទន្លេស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម គិតមកដល់ថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២០ នេះ បានសាងសង់រួច ៥២ភាគរយហើយ

លោកបន្តថា បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមអាជ្ញាធរចុះត្រួតពិនិត្យតាមតំបន់ច្រាំងទន្លេស្ថិតក្នុងក្រុងកំពង់ចាមនេះ លោកបានចេញវិធានការ ឱ្យក្រុមមន្ត្រីជំនាញ រៀបចំបន្ថែមបាវច្រកខ្សាច់ ដើម្បីទប់ច្រាំងទន្លេនៅ តាមចំនុចដែលងាយរងគ្រោះ នៃការបាក់ច្រាំងនេះ ការពារឲ្យបានមុនពេលរដូវទឹកជំនន់ ៕