ប្រធានក្រុមការងារ ស.ស.យ.កខេត្ត ចុះជួយស្រុកកែវសីមា បានចុះសួរសុខទុក្ខគ្រួសារសមាជិកម្នាក់ ជិតឆ្លងទន្លេ នៅមណ្ឌលសុខភាព

(មណ្ឌលគិរី)៖ លោក ណយ ច័ន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងក្រុមការងារស.ស.យ.កស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២៥០.០០០រៀល និងទឹកដោះគោឆៅ២យួរ ផ្តល់ជូនគ្រួសារលោក សៀង ឈូក អនុប្រធានស.ស.យ.កស្រុកកែវសីមា ដែលគ្រប់ថ្ងៃខែ រងចាំឆ្លងទន្លេ នៅមណ្ឌលសុខភាពកែវសីមា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

នាឱកាសនោះ លោក ណយ ច័ន្ទតារា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធាន ជានិច្ចកាលលោកតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស គ្រួសារសមាជិកស.ស.យ.កខេត្ត/ក្រុង/ស្រុកទាំងអស់។ លោក ណយ ច័ន្ទតារា ក៏បានជូនពរដល់គ្រួសារលោក សៀង ឈូក សូមឱ្យមានសុខភាពល្អ ទាំងម្តាយ និងកូនផងដែរ៕