អភិបាលខេត្ត​ត្បូងឃ្មុំ​ដឹកនាំ​គណៈប្រតិភូ​ខេត្ត អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​លើកទឹកចិត្ត​ដល់​អតីត​សមាជិក​ក្រុមប្រឹក្សា ០១​រូប ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​

(​ត្បូងឃ្មុំ​)៖ នៅ​សៀ​ល​ថ្ងៃទី ៨ ខែកុម្ភៈ​ឆ្នាំ ២០២០ ឯកឧត្តម​ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ជួប​សំណេះសំណាល នាំយក​ថវិកា​មួយចំនួន ទៅសួរសុខទុក្ខ​លើកទឹកចិត្ត ដល់​ឯកឧត្តម អែល រូ​ហ្សា​ត ដែលជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ ស្ថិតនៅ​ភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដោយមាន​ជំងឺលើសឈាម​ត្រូវ​សម្រាប់​ព្យាបាល​អស់​រយៈពេល​ជាង ៣ ខែ​កន្លងមកហើយ​។​

​ក្នុងឱកាស​សំណេះសំណាល​សួរសុខទុក្ខ​នោះ​ផងដែរ ឯកឧត្តម ស៊ា​ក ឡេង និង ឯកឧត្តម​បណ្ឌិត​ជាម ច័ន្ទ​សោភ័ណ ក៏បាន​សូម​បួងសួង​ដល់​ទេវតា និង វត្ថុ​សាក​សិទ្ធ​ក្នុង​លោក តាម​គ្រង​ថែរក្សា​ដល់ ឯកឧត្តម អែល រូ​ហ្សា​ត សូម​ឲ្យ​ឯកឧត្តម​ទទួលបាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​។

​ឯកឧត្តម​រួម​នឹង​គណៈប្រតិភូ​អមដំណើរ ក៏បាន​លើកទឹកចិត្ត​គាត់ សូម​ព្យាយាម​ថែទាំ​ស្រឡាញ់​សុខភាព នឹង​ឆាប់​បានមក​បន្តការងារ​ប​ម្រើ​ប្រជាពលរដ្ឋ​យូរអង្វែង​ទៀត ដោយ​ស្ថិតក្នុង​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅតាម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ម្លប់​សុខសន្តិភាព​។​

​សូមជម្រាបថា​ឯកឧត្តម អែល រូ​ហ្សា​ត គឺជា​អតីត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ មាន​ជំងឺលើសឈាម​ត្រូវ​សម្រាក​ព្យាបាល​អស់​ជាង ៣ ខែ​កន្លង​ទៅហើយ ។​
​ការជួប​សំណេះសំណាល​សួរសុខទុក្ខ​នេះ​ឯកឧត្តម ស៊ា​ក ឡេង និង ឯកឧត្តម​បណ្ឌិត ជាម​ច័ន្ទ​សោ​ភ័​ណ្ឌ ក៏បាន​នាំយក​នូវ​ថវិកា​មួយចំនួន​ផ្តល់ជូន​ដោយផ្ទាល់​ដល់​គេហដ្ឋាន​របស់​ឯកឧត្តម​នឹង​ក៏​ជាការ​ចូលរួមចំណែក​ស​ម្រា​ល​ការលំបាក​ខ្លះ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​បាន​មួយចំណែក​ផងដែរ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​