អភិបាលខេត្តកំពង់ចាម គ្រោងប្រែក្លាយ តំបន់ប្រវត្តិសាស្រ្ត ទួលបាសាន ជារមណីយដ្ឋានទេសចរណ៍

 

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅថ្ងៃទី ០៨ ខែកុម្ភៈឆ្នាំ ២០២០ បន្ទាប់ពីបានដឹកនាំក្រុមការងារចុះពិនិត្យសិក្សាតំបន់ប្រវត្តិសាស្រ្តទួលបាសាន ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកស្រី សន្ធរ លោកអភិបាលខេត្ត ចង់កែប្រែតំ បន់ប្រវត្តិសាស្ត្រនេះឲ្យក្លាយ ទៅជារមណី យដ្ឋានទេសចរណ៍មួយទៀតសម្រាប់ខេត្តកំពង់ចាម ។

តាមការឲ្យដឹងរបស់អាជ្ញាធរស្រុកស្រី សន្ធរ ទីទួលបាសាន ជាតំបន់ប្រវត្តិសាស្រ្តខ្មែរជាច្រើនជំនាន់ ដែលមានប្រវត្តិដូចខាងក្រោមនេះ កាលពីសម័យបុរាណតំបន់ទួលបាសាន ធ្លាប់ជា ខេត្តបាសាន ដែលបច្ចប្បន្នតំបន់ទួលបាសាន ស្ថិតនៅក្នុង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដែលមានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន។ ខេត្តនេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ

១- ព្រះបាទពញាយ៉ាត១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល ៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៍មកតាំងរាជវាំងនៅទីនេះ១រយៈ រួចក៍មកតាំងរាជវាំងនៅចតុ មុខភ្នំពេញសព្វថ្ងៃ។

២- ព្រះបាទស្រីសុរិយោទ័យ ១៤៧២- ១៤៨៦ ជាបុត្រព្រះបាទនរាយណ៍រាជាត្រូវជាចៅព្រះព្រះបាទពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបីតាក៍មកតាំងតំបន់ស្វ័យយ័ត្ននៅទីនេះគ្រប់ គ្រងតំបន់ រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា។

៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥ ១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ។

៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥ ៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៍មកគង់នៅរាជរាំងទួលបាសាន ហើយក៍សុគតនៅទីនេះដែរ។

៥- គ.ស ១៥៩៦-១៦០៣ មានស្តេច ៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម (អន+ញោម)ជាស្តេចចោម្សៀត។

៦-​ ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១ ៦១៨ ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយ បែក ទ្រង់ក៍ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវី ក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៍យល់ព្រមដោយគឹតថា អាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំនងស្រឡះ។ ព្រះបាទស្រីសុរិយោបណ៍ បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើ្យក៍បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាមដើម្បីសងសឹកនឹងនគរសៀមដែលបានវាយកំទេចក្រុងលង្វែក។

សូមបញ្ជាក់ផងដែរថា ខេត្តបាសានមានលក្ខណៈភូមិសាស្ត្រទិសខាងកើត មានបឹង ទិសអាគ្នេយ៍ មានទន្លេមេគង្គ ទិស ទក្សិណ មានព្រៃធំ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម