ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បើកកិច្ចប្រជុំស្តីអំពីការត្រៀមរៀបចំ ASEM Day

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ —

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ អញ្ជើញបើកកិច្ចប្រជុំស្តីអំពីការត្រៀមរៀបចំ ASEM Day ដែលជាព្រឹត្តិការណ៍ផ្សព្វផ្សាយពីកិច្ចប្រជុំកំពូល ASEM ដែលកិច្ចប្រជុំត្រៀមនេះធ្វើឡើងនៅទីស្តីការក្រសួងការបរទេស នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅភ្នំពេញ។

រូបថត៖ ផែន រតនៈ