ក្រុមហ៊ុនម៉ូតូHONDA ង៉ូវ វង់ឆាយ ស្រុកស្ទោង ជួយបង្រៀនច្បាប់ចរាចររាចរណ៍ផ្លូវគោក ដល់សិស្សវិទ្យាល័យ ហ៊ុនសែនចំណាលើ

     

(កំពង់ធំ)៖  នៅថ្ងៃទី6 ខែកុម្ភៈ ឆ្នាំ2020 នៅវិទ្យាល័យ ហ៊ុនសែន ចំណាលើមានបើកវគ្គពិសេស1ស្តីពីការបង្រៀនច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សវិទ្យាល័យ ហ៊ុន សែន ចំណាលើដោយក្រុមហ៊ុនម៉ូតូHONDA ង៉ូវ វង់ឆាយ ស្រុកស្ទោង ដែលមានសិក្ខាកាមចូលរួមចំនួន105នាក់។

     

មុននឹងឈានដល់វគ្គរៀនសូត្រ លោក ង៉ូវ វង់ឆាយ បានបង្ហាញពីហេតុដែលនាំអោយមានវគ្គបណ្តុះបណ្តាលនេះគឺ៖

ទី១. ជួយលើកកម្ពស់ច្បាប់ចរាចរណ៍ផ្លូវគោក, ទី២. បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចេះតែកើតមានឥតឈប់ឈរ, ទី៣. ជួយបង្កើនចំណេះដឹងទូទៅដល់សិស្សានុសិស្សថែមទៀត។

     

លើសពីនេះទៀតតលោកក៏បានណែនាំអោយសិក្ខាកាមទាំងអស់ត្រូវខិតខំត្រងត្រាប់រៀនសូត្រដោយការយកចិត្តទុកដាក់ខ្ពស់ទាំងវគ្គបណ្តុះបណ្តាលនេះនិងការសិក្សាប្រចាំថ្ងៃផងដែរព្រោះវាជាយានចម្លងយើងទៅអនាគតអោយត្រចះត្រចង់បាន។

  

សូមបញ្ជាក់ផងដែរថាវគ្គបណ្តុះបណ្តាលនេះគឺមានបង្រៀនទាំងទ្រឹស្តីនិងការអនុវត្តផ្ទាល់តែម្តងហើយចំពោះសិក្ខាកាមដែលទទួលបាននិទ្ទេសល្អចំនួន5នាក់ទទួលបាននូវមួកសុវត្ថិភាពម្នាក់មួយជាការលើកទឹកចិត្ត។ បន្ថែមពីនេះទៀតសិក្ខាកាមទាំង105នាក់ក៏ទួទលបាននូវការប្តូរប្រេងម៉ាស៊ីនម្នាក់ម្តងផងដែរ។

     

លើសពីនេះទៀតក្រុមហ៊ុន ក៏បាននាំយកនូវកូនឈើ បេង និង ក្រញូង ជាង50ដើមទៅដាំនៅទីនោះផងដែរ សម្រាប់ទុកជាសម្បត្តិរបស់សាលារៀនតទៅ និងជាការជួយលើកកម្ពស់បរិស្ថានថែមទៀតហើយបានផ្តាំផ្ញើដល់សិស្សានុសិស្សព្រមទាំងលោកគ្រូ  អ្នកគ្រូ ជួយថែរក្សា អោយបានលូតលាស់គង់វង់តទៅ។

មុននឹងបញ្ចប់វគ្គនេះ លោកធាម វុទ្ធា ជានាយកសាលាក៏បានថ្លែងអំណរគុណយ៉ាងធំធេងដល់លោក ង៉ូវ វង់ឆាយ និងក្រុមគ្រួសារដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់វិទ្យាល័យ ហ៊ុន សែនចំណាលើ ព្រមទាំងវគ្គសិក្ខាសាលាថ្ងៃនេះហើយក៏បានប្រសិទ្ធិពរបវរមហាប្រសើរគ្រប់ប្រការចូរកើតមានដល់រូបលោកនិងក្រុមគ្រួសារ ក៏ដូចជាក្រុមហ៊ុនអោយរឹងរិតតែប្រសើរឡើងជាងនេះនិងបន្តជួយដល់ វិទ្យាល័យ ហ៊ុន សែន ចំណាលើ បន្ថែមទៀត៕ ដោយមន្ទីរព័ត៌មានខេត្តកំពង់ធំ