លោកឧត្តមសេនីយ៍ ច័ន្ធ សុភត្រ្តា ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមចំណុចខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ

(ព្រះវិហារ)៖ នៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំមេបញ្ជាការរងអញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រដែលកម្លាំងទទួលខុសត្រូវនិងសួរសុខទុក្ខកងកម្លាំងឈរជើងតាមចំណុចខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។

ក្នុងការចុះត្រួតពិនិត្យនោះផងដែរ ឯឧមេបញ្ជាការនិងបានជម្រុញបន្ថែម ដល់កងកម្លាំងធ្វើយ៉ាងណាត្រូវតែគោរពតួនាទីភារកិច្ចរបស់ថ្នាក់លើប្រគល់ជូនដើម្បីរកសុខសុវត្តិភាពជូនប្រជាពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែបង្កាបង្រ្គាបពលករឆ្លងដែនខុសច្បាប់ដែលឆ្លងចូលទឹកដីថៃ ជាពិសេសបទល្មើសគ្រឿងញៀន លើសពីនេះទៅទៀតឯឧ មេបញ្ជាការបានរំលឹកឡើងនូវការរស់នៅឲ្យបានសមរម្យ សូមឲ្យថែរក្សាសុខភាព ហូបស្អាតផឹកស្អាតរស់នៅស្អាត ជៀសវាងកើតជម្ងឺផ្សេងៗជាយថាហេតុផងដែរ។

ក្នុងភាពសំណេះសំណាលនោះដែរ ឯកឧត្តម មេបញ្ជាការ បានឧបត្ថម្ភថវិកា សម្រាប់កសាងអង្គភាព និងជួយសម្រួលដល់ការហូបចុកបងប្អូនកងទ័ពរបស់យើង រូមមានអង្គភាព ផ្នែកសឹករងជាំក្សាន្ត ទទួលថវិកាចំនួន ២,៣០០,០០០រៀល, វរៈសេនាតូចលេខ២ ទទួលបានថវិកាចំនួន ២,០០០,០០០រៀល និង វរៈសេនាតូចលេខ១ ទទួលថវិកា ១,២០០,០០០រៀល ផងដែរ ៕